ព័ត៌មានជាតិ

បុរស២នាក់ស្លាប់និងរបួស ក្រោយពីត្រូវបានរថយន្តមិនចាំម៉ាកបុកចំពីក្រោយម៉ូតូ!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកទៅបុកម៉ូតូស៊ុយសាគីនិច ដែលកំពុងជិះឌុបគ្នាដោយបុរស២នាក់ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំអ២នាក់ដែលរងរបួសធ្ងន់ខាងលើនេះ ទី១មានឈ្មោះ ឆន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) និងជនរងគ្រោះទី២ឈ្មោះ អឿន សំអុល ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសធ្ងន់ជាអ្នកអង្គុយនៅខាងក្រោយ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1S-8933 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ខាងលើក្នុងទិសដៅពីជើងទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរក្នុងល្បឿនលឿនក្នុងទិសដៅស្របទិសគ្នា បានបើកមកបុកជនរងគ្រោះចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសដែលបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតដែលអង្គុយនៅខាងក្រោយរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក បានដាក់មេប្រ៉ូច រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើការវាស់វែង និងនាំយកម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវរករថយន្តបង្ក យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់