ព័ត៌មានជាតិ

អតីតមិត្តរួមក្លឹបម្នាក់ អះអាងថា CR7 នឹងមិនផ្ទេរទៅ Man City ដាច់ខាត

បរទេស៖ ព័ត៌មានចចាមអារ់ាមអំពីការផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ Juventus កីឡាករ CR7 មកកាន់ទឹកដីអង់គ្លេសវិញជាមួយនឹង Man City នោះគឺកាន់តែមានភាពខ្លាំងក្លាឡើងប៉ុន្តែនៅថ្ងៃនេះក៏មានការលើកឡើងពីសំណាក់អតីតមិត្តរួមក្លឹបម្នាក់ថារឿងនេះនឹងមិនអាចកើតឡើងនោះទេ។

លោក Wayne Rooney អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Man UTD និងក៏ជាអតីតមិត្តរួមក្លឹបដ៏ស្និទ្ធស្នាលបំផុតរបស់ CR7ផងនោះបានអះអាងថានឹងមិនអាចចូលរួមជាមួយនឹង Man City ដាច់ខាតនៅរដូវក្តៅនេះ។

Rooney ដែលជាវីរបុរសរបស់ Man United បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនបីដងជាមួយ Ronaldo ក្នុងរយ:ពេលមួយទសវត្សរ៍មុនពេលដែល Man City បានឡើងទៅឈរកំពូលតារាងបាល់ទាត់អង់គ្លេស។ ហើយក្នុងនាមជាមនុស្សម្នាក់ដែលស្គាល់ Ronaldo ច្បាស់ Rooney មិនអាចមើលឃើញខ្សែប្រយុទ្ធ Juventus ចូលរួមជាមួយអង្គការគូប្រជែងឡើយ។

ទោះបីជាយ៉ាងណាក្តី CR7 ធ្លាប់បានបញ្ជាក់អំពីភាពមិនសប្បាយចិត្តឡើយជាមួយនឹងក្លឹប Juventus ហើយក៏កំពុងចាប់អារម្មណ៍ក្នុងការផ្ទេរចេញផងដែរប៉ុន្តែក្នុងចំណោមក្លឹបជាច្រើនមានតែក្លឹបមួយចំនួនដូចជា Man City និង PSG ប៉ុណ្ណោះដែលអាចរ៉ាប់រងប្រាក់កម្រៃរបស់កីឡាកររូបនេះបាន៕

មតិយោបល់