ព័ត៌មានជាតិ

អ៊ីរ៉ាក់​​៖មនុស្ស​​ជាង​ ៣០ ​នាក់​​ត្រូវ​បាន​​សម្លាប់​​​ដោយ​គ្រាប់​បែក​អត្ថ​ឃាត​នៅ​ក្រ​សួង​យុ​ត្តិ​ធម៌​​​

បា​ដា​ដ​:​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្ត​ធ​ម៍រ​បស់​អ៊ីរ៉ាក់​Hassanal-Shammari​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​គ្រាប់បែក​អត្តឃាត​និង​រថយន្ត​បំពាក់​ដោយ​គ្រាប់បែក​ដែល​បាន​បំផ្ទុះ​នៅ​ក្រសួង​យុត្ត​ធ​ម៍កាល​ពីថ្ងៃ​ព្រហស្បតិ៍​អាទិត្យ​មុន​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​30​នាក់​និង​របួស​ប្រមាណ​ជា​50​នាក់​។​
n_43166_1
​របាយការណ៍ដំ​បូង​ដែល​បាន​ចេញ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ភ្លាម​បាន​ប្រកាសថា​មាន​តែត្រឹម​21​នាក់​បាន​ស្លាប់​ហើយ​50​នាក់​របួស​ដែល​បណ្តាល​មក​ពី​ការ​បំផ្ទុះ​ចំ​កណ្តាល​នៃ​ទីក្រុង​បា​ដា​ដ​ហើយ​ដែល​មាន​មុខសញ្ញា​គឺ​ក្រសួង​យុត្ត​ធ​ម៍​តែម្តង​។​លោក​Sahammari​បាន​និយាយ​បន្ថែមទៀត​ថា​ការផ្ទុះ​ចាប់ផ្តើម​ដោយ​ការ​បំផ្ទុះ​ឡាន​ជាមុនសិន​ហើយ​នៅពេលដែល​មាន​ភាពច្របូកច្របល់​ភេរ​វករ​អត្តឃាត​ក៏​បាន​ឱ​​កាស​រត់​ចូលទៅ​ក្នុងរ​បាំង​ទី​មួយ​នៃ​ក្រសួង​ហើយ​បំផ្ទុះ​ខ្លួន​មួយ​លើក​ទៀត​ដែល​ធ្វើឲ្យ​ចំនួន​នៃ​អ្នកស្លាប់​កើនឡើង​ច្រើន​យ៉ាង​នេះ​។​ភ្លាម​ប៉ូលីស​បាន​ប្រញាប់​ទៅ​ប្រមូលគ្នា​នៅ​ត្រង់រ​បាំង​​ទី​ពីរ​ដើម្បី​រក្សា​ស្ថេរភាព​ឡើងវិញ​។​

​ក្រុម​អាល់​កៃ​ដា​ជា​អ្នក​ស្ថិត​នៅ​ក្រោយ​រឿងនេះ​ដោយ​មាន​ខ្សែ​វិដេអូ​ដែល​ក្រុមខ្លួន​បាន​ថត​ផង​ហើយ​ការ​បំផ្ទុះ​នេះ​គឺ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ការ​សងសឹក​និង​កំហឹង​ទៅលើ​ស្ត្រី​កាន់​សាសនា​Sunnis​ម្នាក់​ជា​អ្នក​បោះបង់​សាសនា​និង​ដែល​កំពុង​រស់នៅ​ក្នុង​គុក​។​
​អំពើ​អហិង្សា​ដែល​បាន​កើតឡើង​ជារឿយៗ​អស់​រយះពេល​ជិត​បួន​ខែ​នៅ​អ៊ីរ៉ាក់​ក្រោយ​តែ​ពី​មាន​ការបោះឆ្នោត​ព្រឹទ្ធសភា​រួច​មក​៕​

មតិយោបល់