ព័ត៌មានជាតិ

ក្រុមហ៊ុនអវកាស និងការពារជាតិអាមេរិក ព្រមានកាណាដាថា កិច្ចព្រមព្រៀងសព្វាវុធអារ៉ាប៊ីសាអ៊ូឌីត អាចនឹងចំណាយប្រាក់រាប់ពាន់លានដុល្លារ

កាណាដាៈ អ្នកម៉ៅការរបស់ក្រុមហ៊ុនអវកាស និងការពារជាតិអាមេរិក General Dynamics បានព្រមានរដ្ឋាភិបាលរដ្ឋាភិបាលកាណាដា កាលពីថ្ងៃច័ន្ទថា ប្រសិនបើពួកគេ នៅតែបន្តដំណើរ ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធ ជាមួយអារ៉ាប៊ីសាអូឌីតនោះ វានឹងត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានបង្ហាញពីបំណងរបស់លោក ក្នុងការលុបចោលកិច្ចព្រមព្រៀង ទិញអាវុធចំនួន ១៣ ពាន់លានដុល្លារ ជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីតវ៉ាចំពោះការធ្វើឃាតអ្នកសារព័ត៌មានលោក Jamal Khashoggi និងការបន្តបង្ហូរឈាមនៅយេម៉ែន។

ដោយលោកបានលើកទ្បើងថា អត្តឃាតចំពោះអ្នកកាសែតរូបនេះ គឺជារឿងមួយមិនអាចទទួលយកបានទ្បើយ ដែលហេតុផលនាំឲ្យកាណាដា តាំងនាមជារដ្ឋដំបូងគេ ទាមទារឲ្យមានចម្លើយ និងដំណោះស្រាយលើបញ្ហានោះ៕

មតិយោបល់