ស្ទឹងត្រែងជាខេត្តដ៏ស្រស់ស្អាតមួយមានទីតាំងលើខ្ពង់រាបតាមបណ្តោយទន្លេមេគង្គដែលប្រសព្វជាមួយទន្លេសេកុង។ ខេត្តនេះមានចម្ងាយប្រហែល ៤៥៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និង៤០គីឡូម៉ែត្រពីព្រំដែនឡាវ។ ទីក្រុងដ៏ស្អាតនេះជាប់នឹងបានលុង (រតនគិរី) ហើយមានអ្វីច្រើនជាងការឈប់សម្រាកពីការធ្វើដំណើរ។ ស្ពានសេកុង ជាការទាក់ទាញ និងបម្រើជាការដឹងជញ្ជូនយ៉ាងងាយស្រួលទៅព្រំដែនឡាវ។
ខេត្តស្ទឹងត្រែងមានការទាក់ទាញទេសចរគួរអោយកត់សម្គាល់មួយចំនួន។ ទឹកជ្រោះសុភមិត្រមិនដែលបញ្ឈប់ភ្ញៀវពីការចូលទស្សនា និងមានទន្លេមេគង្គដ៏មានឥទ្ធិពលដែលជាជម្រកនៃផ្សោតទឹកសាបដ៏កម្រ។
ថាឡាបរិវ៉ាត់មានចម្ងាយត្រឹមតែ៤គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ ទីនោះអាចទៅមកបានដោយឆ្លងទន្លេសេកុង។ ថាឡាបរិវ៉ាត់ជាកន្លែងប្រវត្តិសាស្រ្តដែលមានប្រាសាទព្រះគោ ជាប្រាសាទថ្មសតវត្សរ៍ទី៧ក្នុងរជ្ជកាលព្រះបានជ័យវរ័្មនទី១។ ប្រាសាទព្រះគោមានប៉មថ្មចំនួន៦ដែលរៀបចំជាពីរជួរដែលមានប៉មបីក្នុងមួយជួរដែលមានផ្ដែរធ្វើពីថ្មភក់។ នេះជាប្រសាទដំបូងបំផុតក្នុងចំណោមប្រាសាទជាច្រើនដែលបានកសាងឡើងអំឡុងសម័យអង្គរ។
នៅក្នុងបរិវេណនេះមានប្រាសាទបុរាណតូចៗជាច្រើនទៀតដូចជាប្រាសាទប្រាំបួនល្វែង ប្រាសាទស្រី និងប្រាសាទអង្គរខ្មៅ។ វត្តហង្សខូបា (Hang Kho Ba) ជាប្រាសាទដែលមានអាយុកាល៣០ឆ្នាំនៅក្នុងភូមិ ហង្សខូបា មានចម្ងាយត្រឹមតែ៦គីឡូម៉ែត្រពីទីរួមខេត្តនិងចំណាយពេលបន្តិចប៉ុណ្ណោះដើម្បីទៅទស្សនា។
ខេត្តស្ទឹងត្រែងក៏មានភាពល្បីល្បាញខាងអំពិលផ្អែម និងត្រីប៉ាស៊ីអ៊ី មានរសជាតិឆ្ងាញ់បំផុតដែលអ្នកទេសចរជាច្រើនចូលចិត្ត៕
មតិយោបល់