ព័ត៌មានជាតិ

អារ៉ាប់​រួម​ផលិត Tablet សម្រាប់​ស្ត្រី​

Tablet នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន មាន​ច្រើន​ទំហំ ច្រើន​ពណ៌ តម្លៃ​ខុសគ្នា កម្មវិធី​ខុសគ្នា ប៉ុន្តែ​ទាំងនេះ មិន​គ្រប់គ្រាន់​សម្រាប់ Eurostar នោះទេ​។​
Eurostar ជា​ក្រុមហ៊ុន​របស់​អេ​មី​រ៉ាប់​អារ៉ាប់​រួមមួយ ដែល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា គេ​នឹង​បាន​បង្កើត Tablet សម្រាប់​ផ្ដោត​សំខាន់​តែ​លើ​ស្ត្រី ដែលមាន​ឈ្មោះថា ePad Femme​។​
ePad Femme មាន​ទម្រង់​ដូចគ្នា​ទៅនឹង Tablet តម្លៃថោក​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន ដែលមាន​អេក្រង់​ទំហំ ៨​អ៊ីង RAM ទំហំ 1GB និង​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android 4.0 ប៉ុន្តែ​អ្វីដែល​ពិសេស​នោះ​គឺថា កម្មវិធី​ដែលមាន​នៅលើ Tablet មួយ​នេះ​គឺ​សុទ្ធសឹងតែ​ជា​កម្មវិធី​សម្រាប់​ស្ត្រី​ក្នុងការ​ប្រើប្រាស់​ទាំងអស់​។​
​លោក Mani Nair ប្រធាន​ទីផ្សារ​ក្រុមហ៊ុន Eurostar បាន​ប្រាប់​សារព័ត៌មាន ABC News ថា អតិថិជន​របស់ខ្លួន​អាចធ្វើ​ការទាញយក​កម្ម​វិធី​បន្ថែម​នៅលើ Google Play បាន ដោយ​គ្រាន់តែ​ថា កម្មវិធី​ដែល​ភ្ជាប់​មកជា​មួយ​សុទ្ធសឹង​ជា​កម្មវិធី​សម្រាប់​ស្ត្រី​។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន ePad Femme នឹង​ចេញលក់​ក្នុងតម្លៃ ១៧០​ដុល្លារ​អាមេរិក ដែល​នឹងមាន​លក់​នៅក្នុង​ទីផ្សារ​អាស៊ី​បូព៌ា និង​អាស៊ី ហើយ​ប្រហែលជា​មិន​លក់​នៅ​សហរដ្ឋអាមេរិក​នោះទេ​៕

ePad Femme

មតិយោបល់