យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៣ ម្សិលមិញ សាលាក្រុងនៃទីក្រុងDongguanបានរាយការណ៍ថាជនចំនួនអ្នកស្លាប់8នាក់និង136នាក់ទៀតត្រូវបានរងរបួសនៅក្នុងគ្រោះថ្នាក់ធម្មជាតិព្យុះភ្លៀងលាយព្រិលទឹកកកដែលបានវាយលុកទីក្រុងDongguanភាគខាងត្បូងខេត្តGuangdongរបស់ចិនកាលពីម្សិលមិញនេះ។ព្យុះភ្លៀងនិងព្រិលបានបក់បោកមកដល់ទីក្រុងកាលពីល្ងាចម្សិលមិញជាមួយនឹងកម្លាំងខ្យល់ខ្លាំងនិងភ្លៀងជន់ជោរដែលធ្វើឲ្យសង្កាត់បីមានការប៉ះពាល់ខ្លាំងបំផុត។
ទោះបីជាយ៉ាងណារដ្ឋាភិបាលបានបញ្ជូនកងសង្គ្រោះនិងក្រុមការងារជំនួយនិងពាក់ព័ន្ធទៅដល់កន្លែងរងគ្រោះហើយ ហើយខ្លួនកំពុងធ្វើការអង្កេតបន្ថែមពីមូលហេតុនិងការព្យាករណ៍ទុកនូវស្ថានភាពដែលអាចកើតមានម្តងទៀតណាមួយនាពេលមុខ៕
មតិយោបល់