ព័ត៌មានជាតិ

អ្នកខ្វៃជ្រូក ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ម៉ោង ១០និង០០នាទីយប់ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

១-ជនសង្ស័យឈ្មោះ កៀន រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកខ្វៃជ្រូក ស្នាក់នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២-ជនសង្ស័យឈ្មោះ ហេង ដាវីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកខ្វៃជ្រូក មានទីលំនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតក្រាមពណ៌សថ្លា ០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GB-7761 លេខតួ+លេខម៉ាស៊ីន9657143៕

មតិយោបល់