ប្រជាជនខ្មែរទូទាំងនគរតែងតែនិយាយថា ពិតជាសំណាងណាស់ដែលបានកើមកជាកូនខ្មែរ ឬសំណាងមាន បានកើតជាកូនខ្មែរ ។វាជាការពិតណាស់ ទឹកដីសុវណ្ណភូមិ ដ៏កម្ររនិងបណ្តាលប្រទេសលើពិភពលោកមានតែខ្មែរមាននេះ បានធ្វើឲ្យបណ្តាប្រទេសទូទាំងពិភពលោកស្ងប់ស្ងែង ជាមួយនិងផ្ទាំងប្រាសាទ ដែលកើតចេញពីទឹកដៃរបស់បុព្វបុរសខ្មែរ ដែលបន្សល់ឲ្យកូនចៅជំនាន់ក្រោយ។
ជាមួយនិងផ្ទាំងប្រាសាទ ដ៏ធំមហិមារនេះដែរ ដែលជាតំណាងជាតិ អង្គរវត្តត្រូវបានគេទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក ក្នុងចំណាត់ថ្នាក់ មួយដ៏័ល្អប្រសើរទៀតផង ។
ក្នុងមួយឆ្នាំៗផ្ទាំងប្រាសាទដ៏ធំមហិមារនេះដែរ បានរកចំណូលជូនជាតិយ៉ាងច្រើនសន្ធឹក មួយវិញទៀតបានផ្តល់ការងារឲ្យមនុស្សជាច្រើន ដែលស្វះស្វែងរកការងារធ្វើ។
នៅពេលថ្មីៗនេះដែរ យើងបានឃើញវីដេអូឃ្លិបមួយបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍ចំពោះវីដេមួយនេះ ដែលត្រូវបានគេដឹងថា ជាវីដេអូថតផ្សព្វផ្សាយឲ្យផលិតផលរបស់កូរ៉េ ឈ្មោះថា MISSHA ដែលជាផលិតផលក្រែមលាបបបួរមាត់ ដែលប្លង់ថតរបស់វីដេអូស្ពតនេះ ថតនៅទីក្រុងអង្គរ ពោលគឺប្រាសាទ អង្គរវត្តតែម្តង។
ចំណែកអ្នកលេងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកវិញ បាននាំគ្នាបញ្ចេញមតិថា ពិតជាអស្វារ្យណាស់ដែល ខាងកូរ៉េមកថតស្ពតផ្សាយពាណិជ្ជកម្មនៅខ្មែរ ដែលធ្វើឲ្យពិភពលោកបានស្គាល់ខ្មែរកាន់តែច្បាស់។
អ្នកលេងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្សេងទៀតបានបញ្ចេញមិត្តថា “មូលហេតុដែលគេជ្រើសរើសយកប្លង់មកថតនៅទឹកដីខ្មែរ ជាពិសេសអង្គរនោះ គឺចង់បង្ហាញថា ពេលដែលប្រើប្រាស់ផលិតផលរបស់គេហើយ និងមានសម្រសប់ស្រស់ស្អាតជាដរាប ដូចផ្ទាំងប្រាសាទអង្ករដែលមានអាយុកាល ៩០០ ឆ្នាំ មកនេះ “។
តែទោះជាយ៉ាងណាក៏ដោយ ចំពោះវីដេអូនេះ យើងមិនទាន់បានដឹងថា ខាងក្រុមហ៊ុនរបស់ប្រទេសកូរ៉េ មកថតនោះទេ ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់