ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្តាប់​បទ​ចម្រៀង​សូម​ឲ្យ​នឹក​ដល់​អ្នកនិពន្ធ​ផង​

​តាម​បណ្តា​សារព័ត៌មាន​ផ្សេងៗ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​សរសេរ​នោះ​គឺ​ផ្តើមដំបូង​គឺ​រឿងរ៉ាវ​របស់​តារា​ដែលជា​អ្នក​ច្រៀង ប៉ុន្តែ​គេ​នៅ​ភ្លេច​រឿង​មួយ​ទៀត​គឺ ភ្លេច​តារា​ដែល​នៅ​ពីក្រោយ​ខ្នង​របស់​តារាចម្រៀង នោះ​គឺ​ទឹកប៊ិច​ដែល​រំ​លេចចេញ​ជា​ទំនុក​ច្រៀង ពោល​គឺ​កវីនិពន្ធ​ទំនុកច្រៀង​តែម្តង ។​
tumblr_lsg73r1Zqg1r3sj4ko1_500
​ដូចគ្នានេះដែរ ប្រិយមិត្ត​ជាច្រើន​ស្តាប់​បទ​ចម្រៀង មួយ​ពិរោះ​គេ​ចាំតែ​ឈ្មោះ​តារា​ចម្រៀង​រូប​នោះ​ច្រៀង​តែប៉ុណ្ណោះ មិន​នឹក​ខ្វល់​ថា​នរណា​ជា​អ្កកនិពន្ធ​ទំនុកច្រៀង​មួយនេះ ហើយ​គាត់​ជា​មនុស្ស​យ៉ាង​ម៉េច​នោះទេ​។​

​នៅ​ពី​ក្រោយ​នេះ​ដែរ អ្នកនិពន្ធ​ទំនុកច្រៀង​នៅ​សម័យ​បច្ចុប្បន្ន​ហាក់ដូចជា​មាន​ភាព​ថ្អួ​ញ​ថ្អែ​រ​ណាស់ ចំពោះ​កម្រៃ​ដែល​ទទួលបាន​ពី​ការនិពន្ធ ទំនុក​ច្រៀង ដោយ​វា​មិន​ស្មើរ​និង​អាវ​មួយ​កំប្លេ ផង ពោល​គឺ​តម្លៃ ត្រឹមតែ ១៥ ដុល្លារ ឬ​លើស​ពីនេះ​តិច​តូច​តែប៉ុណ្ណោះ​។​ទាក់ទង​និង​សេដ្ឋកិច្ច​នេះ​ដែរ យើង​មិន​រំឭក​ឬ​បញ្ជាក់ថា សម្តី​នេះ​ចេញពី​កវីនិពន្ធ​រូប​ណា​ឲ្យ​ប្រាកដ ក៏​ពួកគាត់​បាន​ដឹង​ក្នុង​ចិត្ត​យ៉ាងច្បាស់​ថា នេះ​ជា​ការ​ពិត​មែន ដែល​មិន​អាច​បដិសេធ​បាន​។​
​រឿង​នេះ​ដែរ ប្រហែល​ជា​ខាង​ម្ចាស់​ផលិតកម្ម​គិត​ថា​តម្លៃ​ប៉ុណ្ណេះ​សមល្មម​ហើយ គ្រាន់​តែ​អង្គុយ​និពន្ធ​មួយ​ភ្លេត​បាន​មួយបទ ដោយ​មិន​ចាំបាច់​គិត​ច្រើន Melody មាន​ស្រាប់​ដែល​ចម្លង​ចេញពី​ប្រទេស​ជិតខាង​។​តែ​ខាង​ម្ចាស់​ផលិតកម្ម​ភ្លេច​គិត​ថា​ទម្រាំ​តែ​សរសេរ​បាន​ចម្រៀង​មួយ​បទ គឺ​ដេក​គិត​ម​ម៉ៃ ថា​គួរ​ដាក់​ចំណងជើង​បែបណា និង​សាច់រឿង​យ៉ាងម៉េច ឲ្យ​ទាក់ទាញ​ទៅ​តាម​និន្នាការ​សម័យនេះ ។​

​តែ​ទោះជា​យ៉ាងណា​ចំណុច​មួយ​នេះ​យើង​សូម​ធីប​មួយអន្លើ​សិន តែ​សូម​ឲ្យ​អ្នកគាំទ្រ​សិល្បៈ​ទាំងអស់ ជួយ​លើកតំ​កើន អ្នកនិពន្ធ ដូច​តារាចម្រៀង​ដែល​អ្នក​គាំទ្រ​ផង​ដូចពាក្យចាស់ពោលថា ផឹក​ទឹក​ឲ្យ​នឹក​ដល់ប្រភព​៕

មតិយោបល់