បិសាចក្រហមនិងធ្វើការទទួលកីឡាករខ្សែការពាររបស់អង់គ្លេស កីឡាករPhil Jones ក្នុងជំនួបជើងជាមួយនិង តោខៀវ Chelsea នៅវគ្គ 1/4ក្នុងពេលឆាប់ៗខាងមុខនេះ។
Phil Jones មានបញ្ហាផ្នែកសរសៃពួរជើង តាំងបីជំនួបជើងដំបូងវគ្ក 1/8 នៃកម្មវិធី Champions League ខណៈជំនួបជើងជាមួយនិង Real Madrid ។តាំពីពេលនោះមកកីឡាកររូបនេះ មិនបានពាក់អាវបិសាចក្រហម បង្ហាញ លេងនៅលើទីលាននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានចុងក្រោយ ពី Old Traford បានឲ្យដឹងថា បញ្ហារបួសសរសៃពួរជើងរបស់កីឡាករ Phil Jones គឺវិលមករកចំណុចដើមវិញហើយ ដែលអាចលេចមុខនៅ Carrington ដើម្បីបង្ហាញទម្រង់លេងជូនក្លិបវិញ។តែទោះជាយ៉ាងរហូតមកទល់នឹងពេលនេះគេមិនទាន់ឃើញកីឡាកររូបនេះ ចូលរួមហ្វឹកហាត់នៅឡើយទេ ពោលគឺមិនទាន់បំពេញលំហាត់ប្រាណ ។ប៉ុន្តែខាងការិយាល័យកណ្តាលរបស់ Old Traford បញ្ជាក់ថាមិនមានបញ្ហាអ្វីនោះទេ។
ប្រភពព័ត៌មានពីស្ថាប័នពេទ្យរបស់បិសាចក្រហម បានឲ្យដឹងថា ប្រសិនបើការស្រោចស្រង់ជាមួយនិងតារាងពេលវេលាបច្ចុប្បន្ន កីឡាកររូបនេះអាចនិងទៅកាន់ព្រលានយន្តហោះ ដើម្បីទៅជួបជើងជាមួយនិង តោខៀវ នៅវគ្ក 1/4 នោះ។
ព័ត៌មាននេះដែរបានធ្វើឲ្យអ្នកគាំទ្ររបស់បិសាចក្រហម រីករាយរាយសប្បាយចិត្តណាស់ ចំពោះការវិលត្រលប់ចូលទីលានវិញ ដែលធ្វើឲ្យបិសាចក្រហមកាន់តែខ្លាំងក្លាឡើង៕
មតិយោបល់