ភាពក្រីក្រវេទនា ជារឿងដែលមនុស្សគ្រប់រូបមិនចង់ជួបប្រទះនោះទេ ។ អ្នកដែលឆ្លងកាត់ភាពក្រីក្រ ទើបយល់ពីទុក្ខវេទនាយ៉ាងណា ។ សេចក្តីលំបាកវាជៀសមិនផុតនោះទេ សម្រាប់មនុស្សគ្រប់រូប វាគ្រាន់តែមុននឹក្រោយតែប៉ុណ្ណោះ។
មានមនុស្សខ្លះជួបទុក្ខវេទនាតាំងពីកុមារភាព ដោយត្រូវរែកពន់គ្រួសារទាំងខ្លួនមិនចង់ និងត្រូវបោះបង់ភាពសប្បាយរីករាយ ក្នុងវ័យកុមារ និង យុវវ័យថែមទៀត ព្រោះតែព្រហ្មលិខិតតម្រូវឲ្យខ្លួនឆ្លង់កាត់បែបនេះ។ ក្នុងន័យនេះដែរ បើនិយាយតាមធម៌ព្រះវិញមានសង្ឈដិកាថា “វាជាបុណ្យដែលយើងបានធ្វើ និងមិនបានធ្វើពីជាតិមុន ដោយតម្រូវឲ្យមករែក និងសប្បាយរីករាយនៅជាតិនេះតែប៉ុណ្ណោះ”។ ដោយឡែកសម្រាប់វិដេអូឃ្លិបខាងក្រោមនេះ វាមិនខុសអ្វី ពីអត្ថន័យខាងលើប៉ុន្មាននោះទេ ដោយបង្ហាញពីសេចក្តីវេទនារបស់កុមារម្នាក់ ដោយខ្វះខាតអ្នកទំនុកបម្រុង និងត្រូវទៅឈរតាមសំយ៉ាបចិន លក់នំ និងរបស់របរ ដោយក្នុងចិត្តរំពៃថា នឹងបាននំនោះស្ថិតនៅក្នុងដៃខ្លួន និងយកទុកឲ្យប្អូនដែលកំពុងដេកអត់បាយនៅផ្ទះ។ខណៈដែលអ្នកទិញម្នាក់ជ្រុះនំ កុមារយើង បានរវាសរវៃចូលទៅ យកនំដែលបានជ្រុះនៅដី និងវេចខ្ជប់ទុកឲ្យប្អូនដែលនៅក្នុងផ្ទះ ទាំងក្រពះរបស់ខ្លួនស្វិតក្រៀមគ្មានអ្វីសោះ ។អត់ពីឪពុកម្តាយទៅ ភាគច្រើនបងដែលឃើញពន្លឺថ្ងៃមុនគេត្រូវប្រើស្នារែកពុន ដើម្បីធ្វើយ៉ាងណាឲ្យប្អូន និងខ្លួនឃើញពន្លឺថ្ងៃដូចគ្នាផងដែរ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
បន្ទាប់ពីទស្សនាវីដេអូឃ្លិបនេះ ហើយតើប្រិយមិត្តមានអារម្មណ៍យ៉ាងដូចម្តេចដែរ?
មតិយោបល់