បុរសវ័យ ២៥ ឆ្នាំ ម្នាក់មកពីខេត្ត Chongqing នៅពេលថ្មីៗមកនេះ បានធ្វើការវះកាត់ដើមទ្រូង នៅ Guangzhou ។
ជំហានដំបូងនៃការវះកាត់ដើមទ្រូងរបស់បុរសម្នាក់នេះ បានធ្វើការផ្លាស់រូបរាងគាត់ឲ្យក្លាយទៅជាស្ត្រី ១០០ ភាគរយ។
បុរសដែលធ្វើការវះកាត់នេះដែរត្រូវបានស្គាល់ថា ឈ្មោះថា Xiao Xiang គាត់បាននិយាយថា គាត់ស្រលាញ់ការស្លៀកពាក់ ខ្លី និង ផ្លូវចិត្តចង់ក្លាយទៅជាស្ត្រី។ម្យ៉ាងវិញទៀតគាត់បាននិយាយថា គាត់ស្រលាញ់តែបុរសនោះទេ។
បុរសនេះដដែលបានបន្តទៀតថា នៅរយៈពេល ៦ ខែ ទៀតគាត់និងបន្តធ្វើការវះកាត់ មុខមាត់ធ្វើយ៉ាងណាឲ្យក្លាយទៅជាស្ត្រី ១០០ ភាគរយ។
គាត់និយាយថា គាត់ចាប់ផ្តើមមានគំនិតចង់ក្លាយជាមនុស្សស្រី តាំងពីវ័យ ១៦ ឆ្នាំ បន្ទាប់មកទៀត ២ ឆ្នាំក្រោយ គាត់ស្លៀកពាក់ខោអាវស្ត្រីនៅតាមផ្លូវ៕
មតិយោបល់