ព័ត៌មានជាតិ

ក្រុម​ហ៊ុ​ន​ទូរស័ព្ទ Hello និង​ Smart ច្របាច់បញ្ចូល​​គ្នា​ក្លាយ​ជា​ក្រុម​ហ៊ុន​​ធំទី ២ នៅ​កម្ពុជា​

ភ្នំពេញ ថ្ងៃទី 13 ខែ​ធ្នូ ឆ្នាំ 2012 ​Axiata Group Berhad (​ហៅ​កាត់​ថា Axiata) ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​នៅ​អាស៊ី បាន​ចេញ​សេចក្តីប្រកាស នៅថ្ងៃនេះ អំពី​ការរួមបញ្ចូល​គ្នា​តែ​មួយ​រវាង​ក្រុមហ៊ុន Hello Axiata Company Limited (​ហៅ​កាត់​ថា “Hello”) និង ក្រុមហ៊ុន Latelz Company Limited (​ហៅ​កាត់​ថា “Latelz”)​។ ​​

​ការរួម​បញ្ចូល​គ្នា​នេះ នឹង​បង្កើត​ចេញ​ជា​ក្រុមហ៊ុន​ទូ​រគ​មនាគ​ម​ន៏​ធំជាងគេ​បង្អស់​ទី​2 នៅ​កម្ពុជា ដែល​មាន​អតិថិជន​សរុប​ចំនួន 5​លាន​នាក់​។​
​លោក សៃម៉ុន ពើរ​ឃី​ន (Simon Perkins) អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Hello Axiata បាន​មានប្រសាសន៍ថា នេះ​គឺជា​ពេលវេលា​ដ៏ សមស្រប សំរាប់​ការរួម​បញ្ចូល​គ្នា ក្នុង​ទីផ្សារ ទូរគមនាគមន៍ នៅ​កម្ពុជា​។
“​ក្នុងពេល​បច្ចុប្បន្ន​នេះ​ទីផ្សារ​កម្ពុជា​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍ ចំនួន 9 ហើយ​យើងខ្ញុំ​មានជំនឿថា តាមរយៈ ការរួម​បញ្ចូល​គ្នា ចំនួន​ប្រតិបត្តិ​ករ​នឹង​ថយ​ចុះ​មក ត្រឹម 3 ទៅ 5 ប៉ុណ្ណោះ​។ ពេលវេលា​គឺ​ពិត​សមស្រប​ណាស់ ហើយ​យើង​ក្នុងនាម​ជា​ក្រុមហ៊ុន Smart Mobile និង Hello ពិតជា​មាន​មោទនភាព​ក្រៃលែង ក្នុងការ​ធ្វើ​ជា​អ្នក​នាំមុខ​គេ​នៅ​ប្រទេស​កម្ពុជា​។​”

​លោក ពើរ​ឃី​ន បន្តទៀតថា ការរួម​បញ្ចូល​គ្នា​នេះ នឹង​ធ្វើអោយ​ក្រុមហ៊ុន​កាន់តែ​ធំ និង មានប្រៀប​លើសគេ​ខាង​ផ្នែក​តម្លៃ ព្រម​ជាមួយនឹង​ការ កាត់បន្ថយ​ចំណាយ​ណា​ដែល​គ្មាន​ភាពចាំបាច់​។ ម្យ៉ាងវិញទៀត ការរួម​បញ្ចូល​គ្នា​នេះ មុខ​ជា​ជួយ​សំរួល​ដល់​ការ​ពួតផ្តុំ​កម្លាំង​គ្នា និង​ការចែករំលែក​គ្នា​
​ទៅវិញទៅមក នូវ​ទំលាប់​ការងារ​ដ៏​ប្រសើរ​បំផុត រវាង Hello Axiata និង Smart Mobile​។​លោក ក៏​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា “​យើង ជឿជាក់ថា ការរួម​បញ្ចូល​គ្នា នេះ​នឹង​ធ្វើអោយ​ក្រុមហ៊ុន​យើង​មាន​មូលដ្ឋាន​កាន់តែ​រឹងមាំ និង​អនុញ្ញាត្ត​អោយ​យើង​រីកចំរើន​កាន់តែ ខ្លាំង​ឡើងៗ ថែម​ទៀត​។​”

​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) អគ្គនាយក​ប្រតិ​ប​តិ្ត​របស់​ក្រុមហ៊ុន Latelz មានប្រសាសន៍ថា ក្រុមហ៊ុន​រួម​នេះ​នឹង ផ្តល់​ជូន​ទៅ​អតិថិជន​ទាំង 5 លាន​នាក់ ជាមួយនឹង​ផលិតផល និង សេវា​ចល័ត​ថ្មីៗ​ដែល​នាំមុខគេ ដោយ​មាន​តម្លៃ​សមរម្យ សំរាប់​ការប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​និយាយ​រក​គ្នា និង​ការប្រើ​សេវា​អ៊ិន​ធឺ​ណេត​ចល័ត​។ សំរាប់​ការរួម​បញ្ចូល​គ្នា​នេះ Smart Mobile​នាំមក​នូវ​កិច្ច​ប្រតិ​ប​តិ្ត​ការដ៏​មាន​ប្រសិទ្ឋភាព កម្លាំង​ការងារ​ដ៏​មាន​សមត្ថភាព​ខ្ពស់ វត្តមាន​ពាណិជ្ជសញ្ញា​ដ៏​ខ្លាំងក្លា ព្រមទាំង​មូលដ្ឋាន​ទ្រព្យ និង ហ្វ្រេ​កង់​កាន់តែ​ធំ​ទូលាយ​ទៀតផង ។ ជាមួយគ្នានេះដែរ Hello ក៏​មាន​មូលដ្ឋាន​អតិថិជន​ដ៏​រឹងមាំ ព្រមទាំង អានុភាព និង​ទំហំ​ដ៏​សំបើម​របស់ Axiata Group ផងដែរ​។​
​លោក​ហ៊ុន មានមតិ​បន្ថែមថា “​យើង​មាន​ក្តីរំភើប​រីករាយ​ណាស់ ចំពោះ​លទ្ឋភាព​នានា​ដែល​លេច​ចេញ​ពី​ការ​បញ្ចូល​គ្នា​តែមួយ ដោយ​បាន​ពង្រីក​សហគម​ន៏ ក្នុង​ប្រព័ន្ធ ជូន​ទៅ​ដល់​អតិថិជន​របស់​យើង​ទាំងអស់​។​ជាមួយគ្នា​នេះ​សេវា​បំរើ​អតិថិជន នឹង​កាន់តែ​ពង្រឹង​ថែម​ទៀត ព្រម​ជាមួយនឹង ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​ធំជាងគេ​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​គិត​តាម​តំបន់​សេវា​គ្របដណ្តប់​ផង និង​សមត្ថភាព​របស់​ប្រព័ន្ធ​សេវា​ផង ។ យើង​ក៏​នឹង​មាន​សាខា​លក់ និង ចែកចាយ​ធំ​​ទូលាយ ជាងគេ​បង្អស់ នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​បាន​បន្ថែមទៀតថា “​យើងខ្ញុំ​សង្ឃឹមថា​ការរួម​បញ្ចូល​គ្នា​នេះ នឹង​ចប់ សព្វគ្រប់​នៅ​ចុង​ត្រីមាស​ទី 1 នៃ​ឆ្នាំ 2013 ក្នុង​កំឡុង​នេះ​ក្រុមហ៊ុន Hello និង Smart Mobile នឹង​នៅតែ​បន្ត​ប្រតិបត្តិការ រាងៗ​ខ្លួន​ដូច​មុន​ដដែល និង​មិន​មាន​ប៉ះពាល់​អ្វី​ដល់​សេវា​ដែល​អតិថិជន​របស់​យើង​កំពុង​រីករាយ​ទទួលបាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ​។​ជា​ប្រតិបត្តិ​ក​រទូ​រគ​មនាគ​ម​ន៏​ចល័ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

Latelz ប្រតិបត្តិការ​ប្រព័ន្ធ​ទូរគមនាគមន៍​ចល័ត​ដោយ​ប្រើ​បច្ចេកវិទ្យា GSM/GPRS/EDGE នៅលើ​ហ្វ្រេ​កង់ស៍ GSM900 និង GSM1800 រួមជាមួយ​នឹង​បចេ្ចកវិទ្យា 3.75G UMTS/HSPA+ ជាមួយ​ពាណិជ្ជសញ្ញា Smart Mobile និង​ក្បាល​លេខ​ទូរស័ព្ទ 010, 069, 070, 086, 096, 093, និង 098​។ សេវា​2G របស់ Smart Mobile គ្របដណ្តប់​ទូទាំង​ផ្ទៃ​ប្រទេស​នៅក្នុង 24 ខេត្ត​ក្រុង ហើយ​សេវា 3.75G ក៏មាន 24 ខេត្ត​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ បុគ្គលិក Smart Mobile មាន​ចំនួន​ជាង 450 នាក់ ក្នុងនោះ​មាន​ទាំង​អ្នកជំនាញ​ក្នុងប្រទេស និង ក្រៅប្រទេស​៕

ក្រុម​ហ៊ុ​ន​ទូរស័ព្ទ Hello និង​ Smart ច្របាច់បញ្ចូល​​គ្នា​ក្លាយ​ជា​ក្រុម​ហ៊ុន​​ធំទី ២ នៅ​កម្ពុជា​
ក្រុម​ហ៊ុ​ន​ទូរស័ព្ទ Hello និង​ Smart ច្របាច់បញ្ចូល​​គ្នា​ក្លាយ​ជា​ក្រុម​ហ៊ុន​​ធំទី ២ នៅ​កម្ពុជា​

មតិយោបល់