គ្រូបង្វឹករបស់ ក្លិប Atletico Madrid លោក Diego Simeone បានបើកទ្វារយ៉ាងច្បាស់លាល់រងចាំកីឡាករ Fernando Torres ត្រលប់មកកាន់ក្លិបវិញ។
កីឡាករ Fernando Torres ទ្រាំនៅនៅអត់ធន់ស្នាក់នៅ Stamford Bridge តាំងពីចូលរួមលេងឲ្យក្លិបតោខៀវ ខណៈដែលផ្លាស់ទ្រនំពីហង្សក្រហម កាលពីខែ មករា ឆ្នាំ ២០១១ ដោយតម្លៃខ្លួន £50million។នៅក្នុងចំណោម ៧៤ នៃ លីកហ្គាម កីឡាកររូបនេះ ស្វែររកគ្រាប់បាល់ ១៤ គ្រាប់ ជាមួយនិងស្រមោលអតីតកាលចាស់ នៅក្លិបហង្សក្រហម រកគ្រាប់បាល់ បាន ៦៥ គ្រាប់ ក្នុងចំណោម ១០២ ប្រកួតដែលលេចមុខនៅលើទីលាន Premier League ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពដំបូងនៅ Atletico Madrid តែឥឡូវលោក Diego Simeone ច្រឡំច្រានចោលការវិលត្រលប់មកវិញ។
លោក Diego Simeone បានប្រាប់ដល់សារព័ត៌មាន Onda Ceroថា “នៅពេលនេះដែរកីឡាករ Fernando Torres កំពុងតែលេងឲ្យក្លិបផ្សេង ដោយកំពុងរងចាំបញ្ចប់រដូវកាលនេះ និងសម្រេចចិត្តយកកីឡាកររូបនេះត្រលប់មកវិញដើម្បីធ្វើការងារល្អទាំងអស់គ្នា។លោកបានបន្តទៀតថា កីឡាករFernando Torres ដឹងច្បាស់ណាស់ពីប្រវត្តិក្លិបចឹងលោកមិនចាំបាច់និយាយពីសមត្តភាពអ្វីនោះទេ”៕
ព័ត៌មានជាតិ
មតិយោបល់