ព័ត៌មានជាតិ

គ្រូ​ប​ង្វឹ​ក​​​ Jose​ ​Morinho​ ​ព្រ​ល​យ​​ពា​ក្យ​​ថា​​នឹ​ង​​ត្រ​ល​ប់​ទៅ​​កា​ន់​​​ទ្រ​នំ​ចា​ស់​​

គ្រូបង្វឹក​របស់ Real Madrid លោក Jose Morinho បាន​ព្រលយ​ពាក្យឲ្យដឹង​ថា គាត់​គួរតែ​វិល​ត្រលប់​ទៅកាន់​ក្លិប​ចាស់​ដែល​ខ្លួន​ធ្លាប់​ជ្រកកោន​។​
​នៅ​សប្តាហ៍​នេះដែរ លោក Jose Morinho ទទូច​ចង់​ចាក់ចេញ​ពី Real Madrid តែ​ហាក់ដូចជា​មិនទាន់​មាន​សញ្ញា​ណាមួយ​យល់ព្រម​ពី​ខាង​ប្រធាន​ជាន់ខ្ពស់​របស់​ក្លិប​ឡើយ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​របស់អេ​ស្ប៉ាញ​បានចុះ​បង្ហាញ​។ ប៉ុន្តែ​វា​ជា​សញ្ណា​មួយ​បញ្ជាក់​ប្រាប់ថា លោក​និង​បញ្ចប់​មុខងារ​ជា​គ្រូបង្វឹក​នៅ Real Madrid ដោយ​ទៅ​កាន់​ក្លិប​ចាស់ ឬ​ក្លិប​ថ្មី​។​
​អ្នក​​យុទ្ធ សាស្ត្រ​ទីលាន​បាល់ទាត់​សញ្ជា​តិ​ប៉​រទុយ​ហ្គាល​រូបនេះ បាន​វិល​ទៅកាន់​លំនៅឋាន​វិញ ដែល​ស្ថិតនៅ​ទីក្រុង Setubal កាលពី​ថ្ងៃ សៅរ៍​។
Jose-Mourinho-Real-Madrid_2899850
​ស្របពេល​ជាមួយ​និង​គ្នា​នេះ​ដែរ លោក​ក៏​បាន​ធ្វើ​សន្និសីទកាសែត បង្ហាញ ពី​អាជីព​របស់​ខ្លួន ដោយ​បាន​និយាយថា សម្រាប់​គាត់​ដូចជា​លំបាក់​ក្នុង​ការស្វែងរក​ទ្រនំ ដែល​មាន​ភាព​ផ្សេង​គ្នា​នោះ​។​វត្ថុ​មួយ​វា​អាច​កើតឡើង​ចំពោះ​អ្នក វា​ស្ថិត​នៅក្រោម​កិច្ច​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​។​អ្នក​យុទ្ធសាស្ត្រ​រូបនេះ បាន​បន្តទៀតថា អ្នក​ទាំងអស់​គ្នា​បាន​ដឹង​សម្រាប់​ខ្ញុំ​ដូចជា​មាន​ការ​ផ្សេង​ណាស់ វា​មិន​មាន​ភាពងាយស្រួល​ទេ សម្រាប់​គោលដៅ​ដែល​អ្នក​គួរតែ​រីករាយ បន្ទាប់ពី​នៅ ប៉រ​ទុយ​ហ្គាល អង់គ្លរស អ៊ីតាលី និង​អេ​ស្ប៉ា​ញ ហើយ​ប្រហែល​គោលដៅ​ទាំងនេះ និង​ត្រលប់មក​សារជាថ្មី​។​

​លោក Jose Morinho កាលពី​ថ្ងៃ​ទី ២៦ ខែ មករា ឆ្នាំ ២០១៣ គ្រូ​ង​បង្វឹក​រូបនេះ​បាន​ឈានចូល វ័យ ៥០ ឆ្នាំ ក្លិប​ដែល​លោក​ធ្លាប់មាន​ទំ​នាក់ និង​ជា​គ្រូបង្វឹក​នៅ​ទីនោះ​មាន​ក្លិប Benfica, Uniao de Leiria, Porto, Chelsea, Inter Milan និង​ចុងក្រោយ Real Madrid​។
​តែ​ទោះជា​យ៉ាងណា​ជុំវិញ​នៃ​ការចាក់ចេញ​នេះដែរ មាន​មហាជន​ជាច្រើន​គិតថា​គ្រូបង្វឹក​រូបនេះ និង​ទៅ​កាន់​តំណែង​លោក Sir Alex Ferguson ពោល​គឺ​នៅ​បិសាច​ក្រហម តើ​អាច​ដែរឬទេ​?

មតិយោបល់