អតីតមិត្តស្រីរបស់កីឡាករ Puyol ដែលជាតារាម៉ូដែល នាង Malena Costa បានបង្ហាញរាងដ៏សិចស៊ីរបស់ខ្លួនតាមរយៈរូបភាពថតផ្សព្វផ្សាយឲ្យផលិតផលនាឡិកាដៃ។
នាង Malena Costa មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នាងពិតជាជោគជ័យណាស់ ជាមួយនិងការងារជា ស៊ុបភើម៉ូដែលលីង ។តារាម៉ូដែលវ័៏យ ២៣ ឆ្នាំរូបនេះធ្លាប់បានទទួល ការកុងត្រាផ្សព្វផ្សាយឲ្យផលិតផលល្បីៗ បន្ទាប់ពី ទ្រនាប់ជើង Refresh និងពេលនេះដែរក៏លេចមុខជាមួយនិងផលិតផលនាឡិកាដៃរបស់ស្ត្រីទៀត ដែលបញ្ជាក់ថាជាជំហានជោគជ័យថ្មីមួយទៀត។
មិនត្រឹមតែរីករាយលើជោគវាសនាការងាររបស់ខ្លួនប៉ុណ្ណោះទេ តែនាងនៅមានចំណុចរីករាយជាច្រើនទៀត ជាមួយនិងកីឡាករបម្រើប្រយុទ្ធ Mario Suarezរបស់ក្រុម Atletico Madrid បន្ទាប់ពីបែកគ្នាជាមួយនិង Puyol៕







មតិយោបល់