ព័ត៌មានជាតិ

យក​សក់​ក្បាល​ជួល​ផ្សព្វផ្សាយ​ផលិតផល​

​នៅ​សហរដ្ឋអាមេរិក មានគំនិត​មួយ​ទៀត​ដែល​ជា​ដំណឹង​មួយ​ដ៏​ប្លែក ដោយ​គេ​យក​សក់​សម្រាប់​ជួល​ផ្សព្វផ្សាយ​នូវ​ផលិតផល​របស់​អ្នករកស៊ី ដែល​ធ្វើឡើង​នៅលើ​ក្បាល​របស់​បុរស​។​
​បុរស​ម្នាក់​ត្រូវបាន​គេ​ឈ្គា​ល់ជា Mohawk Gaz ដែល​មាន​ឈ្មោះ​ពិត Gasmy Joseph គាត់​មក​ពី Pompano Beach នៃ​រដ្ឋ Florida ហើយក៏​ជា អ្នកគាំទ្រ​របស់ Mohawk ម៉ូត​សក់​ផងដែរ​។​ប៉ុន្តែ​រហូត​មក​ឆ្នាំនេះ​គាត់​បាន​រកឃើញ​ម៉ូត​សក់​ថ្មី​មួយទៀត ដែល​ជា​វិធី​ធ្វើយ៉ាងណា​ឲ្យ​ស​ក់មាន​ប្រយោជន៍ ។​
ads
​នៅ​ថ្ងៃ​ខួបកំណើត​របស់ Mohawk Gaz មិត្តភក្តិ​ជាច្រើន​បាន​សួរ​គាត់​ថា ហេតុអ្វី​មិន​ដាក់ ផ្សព្វផ្សាយ​អ្វីមួយ​នៅលើ​សក់​ជា​ពិសេស​របស់​អ្នក​ទៅ​។​ពេល​នោះ​ដែរ Mohawk Gaz ពិតជា​រីករាយ​ណាស់​ដែល​មិត្តភក្តិ​បាន​ផ្តល់​គំនិត​ជា​ពិសេស​នេះ ។​
​ដូច្នេះ​គាត់​ក៏​បាន​សម្រេចចិត្ត​ធ្វើ​សក់​ឲ្យមាន​ភាពទាក់ទាញ់ ប្រសិន​បើ​ក្រុមហ៊ុន​ណាមួយ​ជួល​គាត់​ឲ្យ​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​។​

​គំនិត​អភិវឌ្ឍន៍​ផ្នែក​ជំនួញ​នេះដែរ Joseph បានដាក់ ឡូហ្គោ​របស់​គេហទំព័រ google នៅលើ​សក់​របស់​គាត់ តែ​ទោះបីជា​គាត់​ធ្វើ​យ៉ាងនេះ សម្រាប់​ការ ផ្សព្វផ្សាយ​នេះ មិន​បាន​លុយ​នោះទេ ។​ដូចគ្នានេះដែរ បុរស​មួយ​នេះ​តែងតែ​ជួយ​ផ្សព្វផ្សាយ ដោយ​ឥតគិតថ្លៃ​ជូន​មិត្តភក្តិ​របស់​គាត់​ទៀតផង​។​

Joseph has វ័យ ៣១ ឆ្នាំ​រូប​នេះ បាន​និយាយថា ជា​រៀង​រាល់​សប្តាហ៍​ខ្ញុំ​តែងតែ ផ្លាស់ប្តូរ​រូបភាព​នៅលើ​សក់​របស់​ខ្ញុំ តែ​ប្រសិនបើ​មាន​អតិថិជន​ច្រើន គាត់​និង​ធ្វើការ​ផ្លាស់ប្តូរ ៣ ដង ក្នុង​មួយ​សប្តាហ៍​៕​

មតិយោបល់