ភ្នំពេញ៖ បន្ទាប់ពី សំលេងរិះគន់ ម្តងហើយម្តងទៀត ដោយមិនផ្អែកលើមូលដ្ឋានត្រឹមត្រូវនោះ ពេលនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានដកចិត្ត និងបញ្ឈប់ការរិះគន់ពីទស្សនិក ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia ។
ជាការពិតណាស់ សំលេងរិះគន់ម្តងហើយ ម្តងទៀតរបស់ទស្សនិកជន លើកម្មវិធី The Voice Cambodia ជាពិសេសគ្រូបង្វឹក ផ្ទាល់តែម្តង ខណៈដែលរើស កូនក្រុមរបស់ខ្លួន ទៅកាន់វគ្គបន្ត ដោយមិនសមប្រកបចិត្ត ទស្សនិកមួយចំនួន ដែលធ្វើឲ្យសំលេងមិនស៊ីសង្វាក់នេះ កើតឡើង ។ តែ ទោះជាយ៉ាងណា កាលពីរាត្រីយប់មិញនេះ ក្នុងវគ្គ Live Show សប្តាហ៍ទី ៤ បានបង្ហាញលទ្ធផលរួចរាល់ហើយ ក្នុងក្រុម ឱក សុគន្ធកញ្ញា ក៏ជាពេលបញ្ឈប់សំលេងរិះគន់ ឡើង ខណៈដែលមិនជ្រើសរើស យកកូនក្រុម ឈ្មោះ វង្ស ដារ៉ារតនា ឲ្យទៅកាន់វគ្គបន្ត នោះ ។
ក្នុងការជ្រើសរើសនេះ នាងក៏បង្ហាញចេតនា ភ្ជាប់ជាមួយនឹងការបកស្រាយ ទៅកាន់ទស្សនិកជន ថានាងមិនមែនជាមនុស្សលំអៀង ដូចអ្វីដែលទស្សនិកជនមួយចំនួនថានោះ ខណៈដែល ជ្រើសរើសបេក្ខជន ឃុន វត្ថា មកពីខេត្តព្រៃវែង ឲ្យទៅកានវគ្គបន្ត ក្នុងនោះនាងបាននិយាយថា “ដោយផ្អែកលើបទពិសោធរយៈពេលជាង ១០ ឆ្នាំមកនេះ ក្នុងការបង្ហាត់បង្ហាញកូនក្រុមរបស់ខ្លួន នាងដឹងយ៉ាងច្បាស់ថា កូនក្រុមរបស់ខ្លួន មានសមត្ថភាពលើសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ តែមិនមែនមានន័យថា អ្នកចេញគឺគ្មានសមត្ថភាពនោះទេ ហើយការជ្រើសរើសនេះ វាអាចនឹងមិនសមប្រកបចិត្តទស្សនិកជនមួយចំនួន ” ។ សម្តីនេះដែរ នាងបានបង្ហាញចេតនាយ៉ាងច្បាស់ ដើម្បីបកស្រាយថា នាងមិនមែនជាមនុស្ស ប្រកាន់បក្ខពួក ដូចអ្វីដែល ទស្សនិក ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករិះគន់នោះទេ ។
ជាមួយនឹងគ្នានេះដែរ អ្នកលេងហ្វេសប៊ុកខ្លះបានសរសេររបៀបលេងសើចថា “បើយកបងសាមូមទៀត គេថាលំអៀង” សម្តីនេះ មិនមែនជាពាក្យបញ្ឈឺ ឬបញ្ជិតបញ្ជៀងអ្វីនោះទេ តែនេះវាជារឿងពិត បើសិនជានាងនៅតែបន្តជ្រើសរើស បេក្ខជន វង្ស ដារ៉ារតនា ទៀត សំលេងរិះគន់ទៅលើនាង ដូចយកប្រេងសាំង ចាក់លើភ្លើងកំពុងឆេះដូច្នោះ ។
សម្រាប់ វង្ស ដារ៉ារតនា ជាបេក្ខជន ដ៏ល្អ ដែលមានសំលេងច្រៀងបែប Rock ខ្ពស់បំផុត មិនទាន់មាននរណាអាចច្រៀងបានល្អដូច លោកឡើយ អាចចាត់ទុកថាជាតារាចម្រៀងទី ១ តែចម្រៀងបែបមនោសញ្ជេតនា យើងទទួលស្គាល់ថា បេក្ខជនរូបនេះ នៅមានកម្រិតនៅឡើយ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់