ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង Jang Geunk Suk មក​មន្ទីរពេទ្យ​ដើម្បីជម្រះមន្ទិល​​

​តារា​សម្តែង និង​តារា​ចម្រៀង Jang Geunk Suk ដែល​បាន​ជាប់​ទាក់ទិន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី ២១ ខែ មិនា ឆ្នាំ ២០១៣ កន្លងទៅ ។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់ Incheon Airport ដោយ​ឡាន​ខ្លួន​ទៅ​បុក​ទង្គិច​ជាមួយ​និង​រថយន្តក្រុង ដែល​ធ្វើឲ្យ​រថយន្ត​របស់​តារា​រូប​នេះ​ខ្ទេចខ្ទី តែ​មិន​បាន​ធ្វើឲ្យ​តារាចម្រៀង និង​តារា​សម្តែង​រូបនេះ គ្រោះថ្នាក់​នោះ​ទេ ។​ចំណែក​អ្នក​ធ្វើ​ដំណើរ​តាមរយៈ​ក្រុង​នោះ ប្រភព​ព័ត៌មាន​បាន​ង​បង្ហាញ​ឲ្យដឹងថា មិន​មាន​គ្រោះថ្នាក់​នោះទេ​។​
ks
​ក្រោយ​រឿងនេះ កើតឡើង​តារា​រូប​នេះ​មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះទេ ដោយ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ ចំពោះ​កម្មវិធី​ដែល​បាន​គ្រោងទុក​នៅ​ទីនោះ ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​របស់ខ្លួន​ជាច្រើន​មាន​ការព្រួយបារម្ភ​ចំពោះ​ប្រុស​សង្ហារ​រូបនេះ​។​

​នៅ​ថ្ងៃ​ទី ២៥ ខែ មិនា ម្សិលមិញ នេះ Jang Geun Suk បានធ្វើការ Update ធ្វី​ត​ទ័​រ​របស់ខ្លួន​ដោយ​ធ្វី​ត​ជាមួយនិង​លក្ខណ​ទាំងនោះ​៖
“​ឈប់​ព្រួបារម្ភ ខ្ញុំ​បាន​ធ្វើដំណើរ​មក​កាន់​មន្ទីរពេទ្យ​តាំងពីព្រឹក​ព្រលឹម​ដើម្បី​ត្រួតពិនិត្យ​សុខភាព ហើយ​វា​គ្មាន​បញ្ហា​ចំពោះ​ខ្ញុំ​នោះ​ទេ​”៕​
jang-geun-suk-image1

មតិយោបល់