កាលពីដើមខែមីនានេះ មានបែកធ្លាយរូបភាពស្មាតហ្វូនរបស់ក្រុមហ៊ុនតៃវ៉ាន់ HTC ដែលគេជឿជាក់ថា ជារូបភាពស្មាតហ្វូនរបស់ Facebook។
ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បណ្ដាញទំនាក់ទំនងសង្គម Facebook បានចេញលិខិតអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ដែលត្រូវបានគេជឿថាជាស្មាតហ្វូន។ នៅក្នុងលិខិតអញ្ជើញ Facebook បានសរសេរថា “Come See Our New Home on Android” ។
លោក Josh Constine មកពីគេហទំព័រ TechCrunch បានឲ្យដឹងថា Facebook នឹងបង្ហាញស្មាតហ្វូនដែលប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន HTC។ រីឯ លោក Mark Gurman មកពី 9to5 Google បាននិយាយថា Facebook ពិតជាមានទូរស័ព្ទ ដែលទូរស័ព្ទនោះបង្កើតឡើងដោយ HTC ប៉ុន្តែ Software មួយចំនួនជារបស់ Facebook បង្កើតឡើង៕
មតិយោបល់