កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រុមហ៊ុន BlackBerry បានប្រកាសឲ្យដឹងថា លោក Mike Lazaridis ជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ នឹងចូលនិវត្តន៍ក្នុងតំណែងជាអគ្គនាយករង។
យោងតាមសេចក្ដីប្រកាស លោក Mike Lazaridis នឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី ០១ខែឧសភា ខាងមុខនេះ ដោយក្នុងនោះលោក បានថ្លែងទាំងភាពញញឹមថា អ្វីដែលលោកបន្សល់ទុកចុងក្រោយគឺ BlackBerry 10 ដែលជាប្រព័ន្ធដំណើការថ្មី ហើយបានធ្វើឲ្យប្រាក់ចំណូលរបស់ BlackBerry កើនឡើងខ្ពស់នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១២។
លោក Thorsten Heins នាយកប្រតិបត្តិ BlackBerry បាននិយាយថា លោកពិតជាស្ងើចសរសេរចំពោះទេពកោសលរបស់លោក Lazaridis ហើយលោកក៏សោកស្ដាយផងដែរ ចំពោះការចូលនិវត្តន៍នេះ ប៉ុន្តែនេះជាឱកាសល្អសម្រាប់ Lazaridis វិស្សមកាល ព្រោះថា លោកបានចំណាយពេលអស់ជាច្រើនឆ្នាំមកហើយជាមួយនឹង BlackBerry៕
ព័ត៌មានជាតិ
មតិយោបល់