ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! ជិះម៉ូតូបុករថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៨៣និង៨៤ ស្តិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧ ។

លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូដែលបើកបរដោយឈ្មោះ លាំ លឿង ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិអូរស្រម៉ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ម៉ូតូម៉ាក HODANGC125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1E-2900 ក្នុងទិសដៅបញ្ច្រាសគ្នា បានបុកជាមួយរថយន្តម៉ាក HYUNDAI ៨តោន ស៊េរីឆ្នាំ២០០៤ ចង្កូតឆ្វេង ពណ៌ស ផ្លាកលេខត្បូងឃ្មុំ 3A-2088 ឈ្មោះ សុខ សុគួន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ករណីនេះ បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ និងខូចខាតម៉ូតូចំនួន ០១គ្រឿង (ធ្ងន់) និងរថយន្ត (ស្រាល)។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់