អាជ្ញាធរកំពូលរបស់ចិនផ្នែកខាងអាកាសចរស៊ីវិលកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមអនុវត្តនូវផែនការរបស់ខ្លួនក្នុងការបង្កើនចំនួននៃការហោះហើរសម្រាប់រដូវកាលក្តៅដល់ទៅ 8,3 ភាគរយនៃទីផ្សារហោះហើរដែលរីកចម្រើនលឿនបំផុតក្នុងលោករបស់ខ្លួន។
កម្មវិធីហោះហើរថ្មីរបស់ចិនដែលមានផែនការគិតត្រឹមពីថ្ងៃ 31 មិនានេះរហូតដល់ 26 តុលានឹងបង្កើនបរិមាណនៃការធ្វើដំណើរយ៉ាងច្រើនជាពិសេសនៅតាមតំបន់មជ្ឈមណ្ឌលសំខាន់ៗដូចជាប៉េកាំង,សៀងហៃ,និងហ្កុងស្ស៊ូជាដើម នេះបើតាមការដកស្រង់សម្តីពីរដ្ឋបាលអាកាសចរស៊ីវិលរបស់ចិន Civil Aviation Administration of China (CAAC)។
ក្នុងផែនការចម្បងគឺបើកឲ្យមានដំណើរការបន្ថែមនូវការហោះហើរក្នុងស្រុកប្រមាណ 75 និងការហោះហើរទៅកាន់អន្តរជាតិបន្ថែម 28 ទៀតខណះដែលការហោះហើរទៅកាន់រវាងចិនហុងកុងនិងចិនម៉ាកាវក៏ត្រូវបានបន្ថែមបីជើងហោះហើរថែមទៀតដែរ។
បើយោងតាម CAAC សរុបចុងក្រោយនៃចំនួនការហោះហើរសរុបគឺមាន 4582 ជើងហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទៅកាន់ក្រៅប្រទេសមាន 117 ជើងហោះហើររៀងរាល់អាទិត្យនិង 4870 ជើងហោះហើរតភ្ជាប់ពីទីក្រុងទាំង36របស់ចិនទៅកាន់ទីក្រុង 114 របស់ប្រទេស 55 ប្រចាំសប្តាហ៍ផងដែរ៕


មតិយោបល់