ព័ត៌មានជាតិ

ឮថា Android 5.0 Key Lime Pie នឹង​បង្ហាញ​ខ្លួន​នា​ចុងឆ្នាំ​នេះ​

​ប្រហែល​ជា​ជិត​មួយ​ឆ្នាំ​មុន​មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​និយាយថា ក្រុមហ៊ុន Google នឹង​បង្ហាញ Android 5.0 Key Lime Pie នៅក្នុង​ថ្ងៃ​ខួប ៥​ឆ្នាំ​របស់ Android ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​នោះ បាន​រលាយ​បាត់​ទៅ​វិញ​នៅពេលដែល Google មិន​បង្ហាញ Android 5.0 Key Lime Pie​។​

​នៅថ្ងៃនេះ គេហទំព័រ Tech2 របស់​ឥណ្ឌា បាន​ចុះផ្សាយ​ថា មាន​ប្រភព​ព័ត៌មាន​មិន​ច្បាស់​ការណ៍​មួយ​បាន​រាយការណ៍​មក​ថា ក្រុមហ៊ុន Google នឹង​បង្ហាញ Android 5.0 Key Lime Pie នៅ​ចុងឆ្នាំ​នេះ​ជាមួយនឹង Nexus 10 និង Nexus 5​។​
​ព័ត៌មាន​នេះ​មិន​ត្រូវបាន​គេ​យក​ជា​ផ្លូវការ​នោះ​ទេ ព្រោះថា ក្រុមហ៊ុន Google ទើប​តែ​បង្ហាញ Android 4.3 Jell Bean កាល​ពី​ថ្មី​នេះ​៕

Android-5.0-Key-Lime-Pie

មតិយោបល់