អ្នកចាំទីរបស់ក្លិប Aston Villa បានចាក់ចេញពីប្រពន្ធ និងកូនរបស់ខ្លួន ដោយរត់តាមស្រីដែលធ្វើការនៅក្លិបរាត្រី Panacea ទីក្រុង Manchester។
អ្នកចាំទីដ៏ល្បីល្បាញរបស់ក្លិប Aston Villa សញ្ជាតិអៀរឡង់ កីឡាករ Shay Given បានបែកធ្លាយរឿងរ៉ាវអាស្រូវជាសាធារណៈ ខណៈដែលអ្នកចាំទីរូបនេះបានបោះបង់ប្រពន្ធ ឈ្មោះ Jane និងកូន ២ ដោយរត់តាមស្រីស្រស់Becky Gibson ដែលជាអ្នកធ្វើការនៅក្លិបរាត្រី។
អ្នកចាំទីវ័យ ៣៦ ឆ្នាំរូបនេះបានធ្វើការផ្លាស់ទីមកកាន់ក្លិប Aston Villa ដោយតម្លៃខ្លួន £ 2 million តែពេលនេះបែរជាបែករឿងអាស្រូវថាកីឡាករូបនេះរួមរស់ជាមួយនិងស្រីកំណាន់របស់ខ្លួននៅក្នុងផ្ទះតូចមួយនៅ Wilmslow, Cheshire។
ស្រីស្រស់ Becky Gibson មិនត្រឹមតែស្អាតប៉ុណ្ណោះទេ តែថែមទាំងដឹង និងយល់ចិត្តចំពោះ Shay Given ចំពោះអ្វីដែលកីឡាកររូបនេះត្រូវការរូបនាង។
អ្នកទាំងពីរបានស្គាល់គ្នាខណៈដែល មានព្រឹត្តិការណ៍ផ្សេងៗនៃពិភពបាល់ទាត់ ហើយក៏ជាពេលវេលា ដែល Shay Given បានចែកផ្លូវជាមួយនិង Jane ។រឿងរ៉ាវនេះដែរបានធ្វើឲ្យមនុស្សជាច្រើនមានភាពតក់ស្លុតណាស់ ចំពោះShay និង Jane ដែលពួកគេបានបែកចែកផ្លូវគ្នា ដែលចំណងស្នេហារបស់គេមានកូនពីរ ទៅយើយ មិនគួរណាមានរឿងចឹងកើតឡើងសោះ។
ចំណងស្នេហារបស់ កីឡាករ Shay Given ត្រូវបានបែកបាក់តាំងពី ២ ទៅ ៣ ខែ មុន ហើយការចាប់ផ្តើមសាងស្នេហាតាំងពី ឆ្នាំ ១៩៩០ ហើយរៀបការនៅ ទីក្រុង Hexham៕
មតិយោបល់