ព័ត៌មានជាតិ

ការ​ងារ​រុក​រក​សាកសព​នៅទីបេ​ត្រូវ​បាន​ផ្អាក​បណ្តោះ​អា​សន្ន​

ទី​បេ​:​ក្រុម​ការងារ​ជួយ​សង្គ្រោះ​ដែល​បាន​បំពេញ​ការងារ​តាំងតែ​ពី​មាន​ការ​រអិល​បាក់​ដី​និង​ធ្វើ​ឲ្យ​កម្មក​រជីក​រុករក​រ៉ែ​ចំនួន​83​នាក់​បាន​កប់​នៅ​ទីនោះ កាល​ពី​ម្សិលមិញ​នេះ​បាន​សម្រេចចិត្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ព្រោះ​ខ្លាច​មាន​ហេតុការណ៍​ដដែល​កើតឡើង​ម្តង​ទៀត​នៅក្នុង​តំបន់​នោះ​។​

​គិត​មក​ត្រឹម​ថ្ងៃ​ល្ងាច​ថ្ងៃ​ច័ន្ទ​ក្រុម​អ្នក​សង្គ្រោះ​បាន​រកឃើញ​សាកសព​ចំនួន​36​នាក់​ពី​កន្លែងកើតហេតុ​ដែល​បាន​កើត​ឡើង​តាំងពី​ថ្ងៃ​សុក្រ​។​បន្ទាប់​មក​ក្រុម​ការងារ​ត្រូវ​បាន​ស្នើរ​ឲ្យ​ផ្អាក​ដំណើរការ​បន្ទាប់ពី​អ្នកជំនាញ​ខាង​ភូមិសាស្ត្រ​បាន​ពិនិត្យឃើញ​ថា​ទំហំ​ដី​ដល់​ទៅ​ជាង​600​ម៉ែត​នៅ​កំពូលភ្នំ​អាច​នឹង​បង្ក​ការគំរាមកំហែង​តាមរយះ​ការបា​ក់ដី​ម្តងទៀត​។​ក្រុម​ការងារ​បាន​នាំគ្នា​ទៅ​សម្រាក​នៅ​តំបន់​ដែលមាន​សុវត្ថិភាព​រងចាំ​ការវិភាគ​និង​វាយ​តំលៃ​សាជាថ្មី​។​

​សរុប​ទាំងអស់​មាន​ម៉ាស៊ីន​ធ្វើការ​ដល់​ទៅ​200​គ្រឿង​ក្រុម​សង្គ្រោះ​4500​នាក់​ដែល​បាន​កំពុងធ្វើការ​នៅ​ទីនោះ​ក្រោម​ការធ្លាក​ព្រិល​តិចៗ​ដែល​បណ្តាលឲ្យ​មាន​ការប៉ះពាល់​ដល់​ការប្រឹ​ង​ប្រែង​របស់​ក្រុម​សង្គ្រោះ​ផងដែរ​៕​
00016c42b1c912c07e9c01

30032013C-landslide

មតិយោបល់