ព័ត៌មានជាតិ

ជនជាតិអាល្លឺម៉ង ដែលភ្លេចកាបូបស្ពាយលើឡានតាក់ស៊ី រកឃើញវិញហើយ

សៀមរាប: បុរសជនជាតិអាល្លឺម៉ងម្នាក់ ដែលធ្វើដំណើរពីប៉ោយប៉ែត ចូលមកខេត្តសៀមរាប បានភ្លេចកាបូបស្ពាយនៅលើឡានតាក់ស៊ី បាត់កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅពេលនេះបានរកឃើញវិញហើយ នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៧នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា លុយចំនួន១០០០០បាត នឹង កាមេរ៉ាដែលមានតម្លៃ៥០០០ដុល្លារ ចំនួន០១គ្រឿង Computer ចំនួន០១គ្រឿង និងសម្ភារ:មួយចំនួនទៀត​ដែលនៅ​ក្នុងកាបូបស្ពាយមួយ របស់ជនជាតិអាល្លឺម៉ងម្នាក់ ដែលធ្វើដំណើរពីប៉ោយប៉ែត ចូលមកខេត្តសៀមរាប ហើយបានភ្លេចនៅលើឡានតាក់ស៊ី បាត់កាលពីថ្ងៃទី១៣ ខែកញ្ញា​ឆ្នាំ២០១៦កន្លងទៅនេះ ពេលនេះត្រូវបានរកឃើញវិញហើយ បន្ទាប់ពីមានការជួយអន្តរាគមន៍ ពីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងនគរបាលការិយា​ល័យ​អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

បន្ទាប់ពីបានរកឃើញ និងធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ជាមួយជនរងគ្រោះរួចមក នគបាលនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាម បានធ្វើការប្រគល់ ទទួល ជូនគាត់វិញ​រួចហើយ ៕

ភ្លេចកាបូបលើឡាន

ភ្លេចកាបូបលើឡាន

ភ្លេចកាបូបលើឡាន

មតិយោបល់