ព័ត៌មានជាតិ

ព័ត៌មាន ​Youtube ​បិទ​មិន​ឲ្យ ​Upload ​ជា​ព័ត៌មាន​កុហក​

មុននេះបន្ដិចយើងតាមចុះផ្សាយនៅព័ត៌មានមួយដែលបាននិយាយថា គេហទំព័រ Youtube នឹងធ្វើការឈប់ទទួលការ Upload នូវវីដេអូផ្សេងៗ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៣ នេះតទៅ ដើម្បី ស្វែងរកវីដេអូដែលល្អដាច់គេបំផុតសម្រាប់ប្រគល់រង្វាន់នៅឆ្នាំ ២០២៣។

youtube

តាមពិតទៅព័ត៌មាននេះ ជាព័ត៌មាន “កុហស ឬលេងសើច” របស់ក្រុមហ៊ុន Google ប៉ុណ្ណោះ ព្រោះថា នៅថ្ងៃទី ០១ខែមេសា ជា “ថ្ងៃកុហស” ដែលពួកបច្ចឹមប្រទេសតែងតែប្ររព្ធធ្វើ ប៉ុន្តែវាមិនមែនជាបុណ្យជាតិនោះទេ។ តើលោកអ្នកជឿទេថា មានថ្ងៃទី ៣២ខែមីនា? តាមពិតទៅនេះជាការកុហស ព្រោះថា ថ្ងៃទី៣២ខែមីនា ត្រូវជាថ្ងៃទី ០១ខែមេសា៕
ចុចទីនេះ ដើម្បីអានព័ត៌មានលម្អិត

—————————————–
ចាប់ពី​ថ្ងៃ​ទី ០១​ខែ​មេសា ឆ្នាំ ២០១៣ នេះ​តទៅ គេហទំព័រ​វីដេអូ​យក្ស Youtube ឈ​ប់ទ​ទូល​យក​វីដេអូ​ផ្សេងៗ ដើម្បី​ធ្វើ​ការស្វែងរក​វីដេអូ​កំពូល ល្អ​ដាច់​គេ​ដែល​នឹង​ធ្វើការ​ប្រកាស​នៅ​ក្នុង​ឆ្នាំ ២០២៣​។​

​យោង​តាម​ក្រុមហ៊ុន Youtube (Google) បានឲ្យដឹងថា ដើម្បី​ស្វែងរក​កំពូល​វីដេអូ​នៅក្នុង​ឆ្នាំ ២០២៣ គេហទំព័រ Youtube បាន​សម្រេចចិត្ត​ឈប់​ទទួល​យក​វីដេអ​ថ្មី​។ លោក Salar Kamangar នាយក​ប្រតិបត្តិ YouTube មាន​និយាយ​ថា “ យើង​ចាប់ផ្ដើម YouTube ក្នុង​ឆ្នាំ ២០០៥ ហើយ​គោលដៅ​របស់​យើង​គឺ​ចង់​ជ្រើសរើស វីដេអូ​ណា​ដែល​ល្អ​ជាងគេ​លើ​ពិភពលោក​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គេហទំព័រ YouTube ជា​គេហទំព័រ ចែកចាយ​វីដេអូ ដែល​បាន​បង្កើតឡើង​ដោយ​ស្ថាបនិក​ចំនួន​៣​រូប​គឺ​លោក Steve Chen, Chad Hurley និង Jawed Karim កាលពី​ថ្ងៃ ១៤ កុម្ភៈ ឆ្នាំ ២០០៥ ក្រោយមក​ក្នុង​ឆ្នាំ ២០០៦ គេហទំព័រ​វីដេអូ​មួយ​នេះ ត្រូវ​ក្រុមហ៊ុន​យក្ស Google ទិញយក ក្នុងតម្លៃ ១,៦៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕​
ទស្សនាវីដេអូ​ដូចខាងក្រោមនេះ​៖

មតិយោបល់