ព័ត៌មានជាតិ

អ្នកទោស​ជនជាតិ​ប៉ា​លី​ស្ទីន​ម្នាក់​បាន​ស្លាប់​​ដោ​យ​សារ​ជំងឺម​ហា​រីក​

Ramallah:​នៅ​ថ្ងៃ​អង្គារ​នេះ អ្នកទោស​ជនជាតិ​ប៉ា​លី​ស្ទីន​ម្នាក់​បាន​ស្លាប់​ទៀតហើយ​ក្រោយ​ទទួល​ការព្យាបាល​ពី​សំណាក់​មន្ទីរពេទ្យ​របស់​អ៊ី​ស្រា​អ៊ែល​។​
timthumb.php
​អ្នកទោស​ម្នាក់​ដែល​បាន​គេ​ស្គាល់​ឈ្មោះ​ថា​Maysara Abu Hamdia​អាយុ​64​ឆ្នាំ​ដែល​មាន​ជម្ងឺមហារីក​បំពង់ក​យូរ​មក​ហើយ​បាន​ទទួល​ការព្យាបាល​និង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​របស់​អ៊ី​ស្រា​អ៊ែរ​តែ​រយះពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​។​

​ការស្លាប់​របស់​Abu Hamdia​ត្រូវបាន​ដាក់ទោស​មួយជីវិត​ដែល​ជា​ប្រជាជន​មាន​ដើម​កំណើត​នៅ​តំបន់​West Bank​បាន​ធ្វើឲ្យ​មាន​ការបះបោល​ម្តង​ទៀត​នៃ​ក្រុមបាតុករ​ប៉ះទង្គិច​ជាមួយ​នឹង​ក្រុម​ទាហាន​អ៊ី​ស្រា​អ៊ែរ​នៅក្នុង​តំបន់​West Bank​ដូចជា​ករណី​លើ​ក​មុន​ដែល​កើតឡើង​បន្ទាប់ពី​ការស្លាប់​របស់​អ្នកទោស​ត្រូវបាន​គេ​សាកសួរ​ហើយ​តែ​បែរ​ជា​ស្លាប់​ទៅ​វិញ​ពី​សំណាក់​ក្រុម​អជ្ញាធរ​អ៊ី​ស្រា​អ៊ែរ​។​

​ភាគី​មាន​សម្ថ​ត​កិច្ច​របស់​ប៉ា​លី​ស្ទីន​បាន​ធ្វើ​សេចក្តីស្នើរឲ្យ​មានការ​ស៊ើបអង្កេត​ជា​លក្ខណះ​អន្តរជាតិ​ទៅលើក​រណីស្លាប់​នេះ​នៅពេល​ដែល​អ៊ី​ស្រា​អ៊ែរ​ធ្លាប់បាន​ធ្វើ​ការបដិសេធ​ក្នុង​ការដោះលែង​អ្នកទោស​ម្នាក់​ក្នុងកំឡុងពេល​ដែល​លក្ខណ​ជម្ងឺ​មាន​ការ​យ៉ាប់យឺន​ខ្លាំង​អស់​រយះពេល​ពីរ​ខែ​ទៅ​ហើយ​៕​

មតិយោបល់