ព័ត៌មានជាតិ

អតីត​ឡូត៍​នេសាទ​លេខ​៣​ត្រូវបាន​ឈ្មួញ​ឃុបឃិត​គ្នា​ដាក់រ​បាំង​ធ្នួស​យ៉ាងអា​នា​ធិបតយ្យ័​អជ្ញាធរ​មើលមិនឃើញ​

ខេត្តកណ្តាល៖រ​បាំង​ធ្នួស​ល្មើស​ច្បាប់​នៅ​ចំនុច​ស្ពាន​ព្រែក​ឃ្លោក​ដែលជា​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៣ ស្ថិតក្នុង​ភូមិ​ថ្កុល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ត្រូវបាន​ឈ្មួញ​ឈ្មោះ ឃាង តូ និង​ជនជាតិ​វៀតណាម ដាក់​ស្បៃ​សាច់​អួន​ចាប់​យក​ត្រី​លក់​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ជលផល​ទើប​ធ្វើឲ្យ​មាន​ការសង្ស័យ​ថា​មន្ត្រីជល​ផល​ទាំង​នោះ​មាន​ការឃុបឃុត​គ្នា​ជាមួយ​ឈ្នួញ ។​
ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ថ្កុល​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង​នៅពេល ដែល​ឃើញ​របាំង​ធ្នួស​ដាក់បាំង​ជិត​មាត់​ព្រែក​ឃ្លោក​ជាប់​ដង​ទន្លេបាសាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចុះ​មក​ធ្វើការ​បង្ក្រាប ។ ប្រជាពលរដ្ឋ​បាន​អះអាងថា អ្នក​ដែល​ផ្តើមគំនិត​ដាក់​របាំង​ធ្នួស​នោះ​មាន​ឈ្មោះ​ឃាង​តូ​ដែលជា​អ្នក​ធ្លាប់​ហ៊ុន​ធ្វើ​អា ជីវ​កម្ម​ឡូត៍​នេសាទ​លេខ​៣​នេះ​យ៉ាង​ដុះ​ស្លែ តាំង​ពី​សម្តេច​តេជោ ហ៊ុន សែន មិន​ទាន់​កាត់​រំសាយ​ឡូត៍​នេសាទ​មក​ម្លេះ ហើយ​បច្ចុប្បន្ន​នេះ​ឈ្មោះ​ឃាង តូ បាន​សហការគ្នា​ជាមួយ​ជនជាតិ​វៀតណាម​ដាក់រ​បាំង​ធ្នួ​សចាប់​យកត្រី​លក់ ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ ។​

ពាក់ព័ន្ធ​ទៅនឹង​ការដាក់រ​បាំង​ធ្នួស​នេះ​ដែរ​អ្នកយកព័ត៌មា​ន​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ឃឹម ពេញ នាយ​សង្កាត់​ជលផល​ស្អាង លោក​បាន​ឆ្លើយថា​ការដាក់រ​បាំង​ធ្នួ​សនៅ​ចំណុច​ខាងលើ​ពុំមា​ន​ច្បាប់​អនុញ្ញាតិ​នោះទេ ហើយ​កុំមក​សួរ​ខ្ញុំ​អី បើ​ចង់ដឹង​ច្បាស់​ទៅ​សួរ​អ្នក​ដាក់​ទៅ ។​
មហាជន​បាន​អះអាងថា ការ​ដែល​ឈ្នួ​ញដាក់​របាំង​ធ្នួស​ល្មើសច្បាប់​នេះ​ទៅ​បាន​ទាល់តែ​មាន​ការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​ជលផល ទើប​ឈ្មួញ​ហ៊ាន​ដាក់​ទាំង​បំពាន់​ច្បាប់​យ៉ាង​ដូច្នេះ ។ ហើយ​ចាប់តាំងពី​រាជ​រដ្ឋាផិបា​លកាត់​រំសាយឡូត៍​នេសា​ទទូទាំងប្រទេស ប្រគល់ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​មក ពុំ​ដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ជលផល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កណ្តាល ចុះ​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដែន​សមត្ថកិច្ច​នោះ​ទេ សូម្បី​តែ​មក​ប្រចាំការ​ក៏​អត់​មាន​ឃើញ​មន្ត្រីជលផល​មក​ប្រចាំកា​រដែរ ។ ជាក់ស្តែង​ស្នាក់ការ​ជលផល​ផ្នែក​បាសាក់​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង សង្កេតឃើញ​មាន​ស្មៅ​ដុះ និង​ពីងពាង​ព័ទ្ធ​ជិត​ទៅ​ហើយ​នោះ​ដោយសារ​តែ​នាយផ្នែក​មិន​ដឹកនាំ​មន្ត្រី​មក​ប្រចាំការ​៕

​មន្ត្រី​ជលផល​ម្នាក់​ដែល​ដាក់​លក្ខណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌យើង​ថា នាយ​-​នាយរង​ខណ្ឌ នាយ​-​នាយរង​ផ្នែក និង​នាយ​-​នាយរង​សង្កាត់​មិន​ដែល​មក​ស្នាក់ការ​ដឹកនាំ​មន្ត្រីជលផល​ចុះ​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​ទេ តែ​បើ​ដឹង​កន្លែង​បទល្មើស​នេសាទ​គឺ​គេ​ទូរស័ព្ទ​ហៅ​អ្នកប្រព្រឹត​បទល្មើស​នេសា​ទទាំងអស់នោះ​មក​ជួ​ប​នៅ​តុ​កាហ្វេ ឬក៏​ហាង​ផឹកស៊ី​ដើម្បី​ចរចារ​តម្លៃ​តាម​ទំហ៊ំ​នៃ​បទល្មើស​ទាំងអស់នោះ​រួច​ហើយ​ធ្វើ​ដូចជា​មិន​ដឹង​រឿង នៅពេល​ដែល​កូនចៅ​សួរ​ឆ្លើយ​ប្រាប់​វិញ​ថា អត់​មាន​គោល​ការបង្ក្រាប​ប​បទល្មើស​នេសាទ​ទាំងអស់​នោះ​ទេ ។​
មន្ត្រី​ខាង​លើ​បាន​បន្តថា គាត់​ចង់​ធ្វើការ​ដែរ​តែ​មេ​កើយ​មិន​ចុះ​ដឹកនាំ​ធ្វើ ទើប​គាត់​ឆ្លៀត​រកស៊ី​របរ​ផ្សេងៗ រីឯ​មន្ត្រី​ខ្លះ​ឆ្លៀត​រត់​ម៉ូតូឌុប​ក៏មាន​ដែរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។​
ប្រជាពលរដ្ឋ​អះអាងថា មិន​ថា​តែ​នៅក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៣​នេះ​ទេ នៅ​តំបន់​អតីត​ឡូត៍​នេសាទ​ទូទាំង​ខេត្ត​កណ្តាល​សុទ្ធសឹងតែ​មាន​បទល្មើស​នេសាទ ដោយសារតែ​នៅក្នុង​ទឹកដី​ខេត្ត​កណ្តាល​នេះ​មាន​ស្រះ និង​បែរ​ចិញ្ចឹម​ត្រី​ឆ្តោ​រាប់ពាន់​កន្លែង ទើប​បណ្តាលឲ្យ​មាន​បទល្មើស​នេសាទ​ដើម្បី​ចាប់​យក​ត្រី​តូចៗ​ទៅ​ផ្គត់ផ្គង់​ជា​អាហារ​សម្រាប់​ត្រី​ឆ្តោ​ស៊ី​ក្នុង​មួយ​ថ្ងៃៗ​មិនតិច​ជាង​១០០​តោន​នោះ​ទេ ដែរ​ជា​ហេតុ​ធ្វើឲ្យ​ធនធានមច្ឆជាតិ​វិនា​ស​ហិនហោច​ជា​រៀងរាល់​ឆ្នាំ ទង្វើរ​ដូច្នេះហើយ​គួរតែ​ក្រសួង​កសិកម្ម​រិត​បណ្តឹង​រឺ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ទាំងអស់​នោះ​ផង​ទាន​៕
2014-10-27_143708

មតិយោបល់