ព័ត៌មានជាតិ

កីឡាករ Jeremy Menez រាល់​ការប្រកួត​មិន​អាច​គ្មាន Emilie Nef Naf

​តារា​ម៉ូ​ដែល​​ត្រគាក​បាន រាង​បាន នាង Emilie Nef Naf តែងតែ​បង្ហញ ពី​ហេតុផល​ដ៏​អស្ចារ្យ និង លើកទឹកចិត្ត​ដល់​បម្រើ​ប្រយុទ្ធ​របស់​ក្លិប PSG រាល់​ការប្រកួត​។​

​នាង Emilie Nef Naf វ័យ ២១ ឆ្នាំ គឺជា​ពិធីករ​ក្នុង​កម្មវិធី “Secret Story” ដែល​កម្មវិធី មួយ​ ធ្វើឲ្យ​នាង​ទទួលបាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេ​ស​បារាំង​។​
​ស្រី​ស្រស់​រាង​បាន​រូបនេះ បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយនិង កីឡាករ Jeremy Menez កាលពី​ឆ្នាំ ២០១១ ពេល​ដែល​ខ្សែបម្រើ​របស់​បារាំង​វ័យ ២៥ ឆ្នាំ បានបង្ហាញ​ទម្រង់​លេង​នៅ AS Roma​។​

​គូ​ស្នេហា​នេះដែរ គឺ ស្រលាញ់​គ្នា​ណាស់ ជាពិសេស​នោះ​គឺ​ផ្តល់​ក្តីស្រលាញ់​ជូន​កូនស្រី​របស់​ខ្លួន​ឈ្មោះ Maella ដែល​កើត​កាលពី​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១២ ។​
​កីឡាករ Jeremy Menez បាន​និយាយថា Emilie Nef Naf គឺជា​ប្រភព​ដ៏​សំខាន់​ដែល​ជួយ​ជម្រុ​ញ និង​លើកទឹកចិត្ត​រាល់​ការប្រកួត​លើ​វាលស្មៅ​ម្តងៗ ដែល​ធ្វើឲ្យ​ខ្លួន​មិន​នឿយហត់​នោះទេ​៕​
me2

me4me6me8me9me10me11me12

មតិយោបល់