ព័ត៌មានជាតិ

អាសូរណាស់! ភ្លើងឆេះព្រៃប៉ើងកំទេចផ្កាភ្លើងមកលើដំបូលផ្ទះ បណ្ដាលឲ្យផ្ទះ១ខ្នងឆេះទាំងស្រុង

ក្រចេះ: កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២ និង ៣៥នាទី មានករណីអគ្គិភ័យផ្ទះ០១ខ្នងទំហំ០៧ម×០៨ម ដំបូលប្រក់ស្បូវ ជញ្ជំងបន្ទាំរនាបក្តា ស្ថិតភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ម្ចាស់ផ្ទះឈ្មោះ ម៉ិច ឡែន ភេទប្រុស អាយុ ៣៤ ឆ្នាំ ប្រពន្ធឈ្មោះ ជា ពៅ អាយុ ៣៣ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

មូលហេតុ៖ បណ្ដាលមកពីភ្លើងឆេះព្រៃចម្ងាយប្រហែល២០០មប៉ើងកម្ទេចផ្កាភ្លើងមកលើដំបូលផ្ទះ។

ខូចខាតសម្ភារ៖ សរុបជាទឹកប្រាក់ប្រហែល១២,៥០០,០០០រៀល។

ករណីនេះរថយន្តរបស់អធិការដ្ឋានស្រុកសំបូរពុំបានចេញអន្តរាគមន៍ទេ ដោយសារកន្លែងកើតហេតុឆ្ងាយពីទីរួមស្រុកពេក។ តែត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរគ្រៀងប្រើប្រាស់រថយន្តដឹកទឹករបស់ប្រជាពលរដ្ឋ ពន្លត់អស់ចំនួន០៣រថយន្តទើបរលត់ទាំងស្រុង៕

មតិយោបល់