បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១០រោច ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោ១៦នឹង៣០នាទី នៅចំណុចមុខរោងម៉ាស៊ីនពូប៉ូយ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្រ្កាប ករណីរក្សាទុកចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ឺង រដ្ឋមុនី ហៅខ្លា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់ ទម្ងន់ ១,៩៩ក្រាម ។
-ទូរសព្ទដៃចំនួន០២គ្រឿង ។
-កាបូបលុយមួយ ។
-ប្រាក់ខ្មែរចំនួន ២៣៥០០៛(ពីរម៉ឺនបីពាន់ប្រាំរយ) ។
-ម៉ូតូ ០១គ្រឿងម៉ាកហុងដាវីនន័រ ពណ៌ខ្មៅស៊េរី ឆ្នាំ២០១៨ គ្មានស្លាកលេខ ។
-អាវុធខ្លីមួយដើមម៉ាកឡុក LOCK19 បង់ចំនួន០១ គ្រាប់ចំនួន ៣០គ្រាប់។
ឆ្លងតាមចម្លើយរបស់ជនសង្ស័យឈ្មោះ ហ៊ឺង រដ្ឋមុនី និងដោយមានការសម្របសម្រួលនិតីវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃខែឆ្នាំដដែល កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានបន្តប្រតិបត្តិការនាំខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត
១.ឈ្មោះ ម៉ៃ គឹមហយ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង
២.ឈ្មោះ ហេង ចិត្រា ហៅចិត្ត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់ ទម្ងន់ ១.៦០ក្រាម ។
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ ។
-សំភារះកែច្នៃសំរាប់ប្រើប្រាស់ថ្នាំមួយចំនួន ។
-កាបូបលុយចំនួន០១ ។
-ទូរសព្ទ័ចំនួន០២គ្រឿង ។
បច្ចុប្បន្ន ជនសង័្សយទាំងបីរួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកសង្កែកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕




មតិយោបល់