ព័ត៌មានជាតិ

សន្តិសុខម្នាក់ស្រវឹងស្រា ជិះម៉ូតូដួលបណ្ដាលឲ្យរបួសធ្ងន់

ព្រះសីហនុៈ កាលពីវេលាម៉ោង ៨ និង ៤០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កឡើងដោយខ្លួនឯង ស្ថិតក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AZ-846 បើកបរដោយឈ្មោះ ធិន ភាវ ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរធ្វើសន្តិសុខ ស្នាក់នៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បើកបរក្នុងស្ថានភាពស្រវឹងខណៈមកដល់ចំណុចខាងលើបានដួលដោយខ្លួន បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង កត់កំណត់ហេតុ បញ្ជូនទៅជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូវគ្រួសារយកទៅរក្សាទុក៕

មតិយោបល់