ព័ត៌មានជាតិ

បុរស​ម្នាក់​ចង់​ក្លាយ​បុរស​មច្ចា​នុ​

​បុរស​ម្នាក់​ឈ្មោះ Eric Ducharme មាន​ចំណង់​ចង់​ក្លាយជា​បុរស​មច្ចា​នុ ដែល​ជា​សុបិន្ត​នៅក្នុង​ជីវិត​។​
Eric Ducharme មាន​វ័យ ២២ ឆ្នាំ តែងតែ​បង្ហើប​ពី​ចំណង​ផ្ទាល់ខ្លួន ចង់​ក្លាយជា​តួ​អង់​មច្ចា​នុ ដោយ​មាន​កន្ទុយ ដោយ​មមៃ​គិត​ដូច​ក្នុង​រឿង​ប្រលោមលោក​។​បុរស​វ័យក្មេង​រូបនេះ ក្នុង​មួយ​សប្តាហ៍​ប្រើពេល ៣ លើក​ដើម្បី​ហែល​ទឹក​ជាមួយ​និង​កន្ទុយ​ដែល​គេ​ហៅថា នាង​មច្ចា ដោយ​ម្តង​ប្រើ​រយៈពេល ១ ម៉ោង នៅក្នុង​សមុទ្រ​។​
merman
​អ្នកជំនាញ​ហែល​ទឹក​ដែល​មាន​បទពិសោធន៍​ត្រឹមត្រូវ បាន​ហែរ​ហម Eric ក្នុង​បាត់​សមុទ្រ ៤ នាទី មុជ​ងើប​ម្តង​។​បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា ដែល​មក​ពី​រដ្ឋ Florida បាន​និយាយថា “​ខ្ញុំ​បាន​ញាំ ដើមទ្រូង និង​គេង​ជាមួយ​និង​ត្រី ហើយ​នេះ​គឺជា​ជីវិត​ដែល​ខ្ញុំ​បាន​ជ្រើសរើស​យក​វា “​។​បុរស​នេះ​បាន​បន្តទៀតថា ពេល​ដែល​ខ្ញុំ​បាន​ពាក់​កន្ទុយ​ត្រី​នេះ​ដែរ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ប្រែ​ក្លាយទៅជា​មនុស្ស​ម្នាក់​ផ្សេងទៀត ហើយ​រំភើប​ណាស់​ខណៈ​ដេល​នៅក្នុង​ទឹក ជាពិសេស​ក្នុង​ការជ្រើសរើស​ពិភពថ្មី​៕​

មតិយោបល់