ចាការ៉ាតា:ចំនួនមនុស្សស្លាប់ដល់ទៅ 8 នាក់និង 15 នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ការប្រើអំពើហិង្សាមួយរវាងក្រុមស្វែងរកសិទ្ធភៀសខ្លួននៅក្នុងមន្ទីរឃុំឃាំងស្ថិតក្នុងទីក្រុង Medan ភាគខាងជើងនៃកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រព្រឹកមិញនេះ។
លោក YusupUmardani ប្រធានមន្ទីរឃុំឃាំងបាននិយាយថានៅម៉ោងប្រហែលពាក់កណ្តាលអធ្រាតការប្រវាយប្រតប់បានចាប់ផ្តើមដែលភាគច្រើនជាក្រុមជនជាតិភូមា។ខណះដែលការស៊ើបអង្កេតនៅតែបន្តធ្វើនៅឡើយជនរងគ្រោះដទៃទៀតបានអនុញ្ញាតិឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យដែលនៅក្បែរនោះ។មានជនភៀសខ្លួនជនជាតិមីយ៉ាន់ម៉ា ជាច្រើនបានរត់ចេញទៅនៅប្រទេសឥណ្ឌូនេស៊ីនិងប្រទេសនៅតំបន់អាស៊ីអាគ្នេយជាច្រើនទៀតតាមសមុទ្រ៕

មតិយោបល់