ព័ត៌មានជាតិ

កត្តា​មួយចំនួន​ដែល​នាំឲ្យ​កើត​ជំងឺភ្នែកឡើងបាយ​

​ជំងឺភ្នែកឡើងបាយ គឺជា​ការវិវត្តន៍​នូវ ស្នាម​ស​បាំង​កញ្ចក់ភ្នែក ដោយ​បាំង​ជិត​នូវ​ពន្លឺ ដែល​ធ្វើឲ្យ​អ្នក​ជំងឺពិបាក ក្នុងការ​មើលឃើញ​ច្បាស់​។ សម្រាប់​អ្នក​ដែល​កើត​ជំងឺ​ដែល​មាន​ប្រភេទ ជំងឺ​បែបនេះ បើសិន​មិន​ទទួលបាន​ការព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ វា​អាច​នឹង​បង្ករ​ឲ្យ​គ្រោះថ្នាក់​ដល់​ភ្នែក ពោល​គឺ​ខ្វាក់​តែម្តង​។​

​ជំងឺ​នេះ ភាគច្រើន​គឺ​កើតមាន​ដោយសារ​ការកើនឡើង​នៃ​អាយុ​។ នា​ពេល​ខ្លះ​ទារក​អាច​កើត​មក​ជាមួយនឹង​ជំងឺភ្នែកឡើងបាយ​នេះ​តែម្តង ដែល​វា​ត្រូវ​បាន​ហៅថា ជំងឺភ្នែកឡើងបាយ​តាំងពី​កំណើត ឬ ក៏​កុមារ​អាច​វិវត្ត​កើត​មាន​វា ដោយសារតែ​ការ​មាន​ជំងឺ ឬ ការរង​របួស ប៉ុន្តែ​ជំងឺភ្នែកឡើងបាយ​កម្រ​កើតមាន​ចំពោះ​កុមារ​ណាស់​។​
2013-04-06_110255
​កត្តា​មួយចំនួន​ដែល​អាច​រួមចំណែក នាំ​ឲ្យ​អ្នក​មាន​នូវ​ជំងឺភ្នែកឡើងបាយ គឺ​ជំងឺ​ទឹកនោម​ផ្អែម ការជក់បារី ការ​ផឹកសុរា​ច្រើន​ជ្រុល ការរង​របួស​ភ្នែក ក្នុង​រយៈពេល​ដ៏​យូរ ការ​ប្រឈម​នឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មី​ក្នុង​រយៈពេល​ដ៏​យូរ​។​

​ដើម្បី​ទប់ស្កាត់​​នូវ​ការ​ប្រឈម​ទៅ​នឹង​ការ វិវត្តន៍​មាននូវ​ជំងឺភ្នែកឡើងបាយ គឺ​មិន​ត្រូវ​កុំ​ជក់បារី​តែងតែ​ពាក់មួក ឬ វ៉ែនតា​ការពារ​ភ្នែក​នៅ​ពេល​ចេញ​ទៅ​ក្រោម​កំដៅ​ថ្ងៃ ធ្វើការ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម កាត់បន្ថយ​ការប្រើប្រាស់​ជាតិ​សុរា៕​

មតិយោបល់