ព័ត៌មានជាតិ

អ្នក​មាន​សម្ពាធ​ឈាម​ទាប​​គួរ​ប្តូរ​របប​រស់នៅ និង​របប​អាហារ​

​ជំងឺ​សម្ពាធ​ឈាម​ទាប ថ្វី​ត្បិត​វា​មិន​មាន​គ្រោះថ្នាក់​ដូច​ជំងឺលើសឈាម តែ​ក៏​បង្ក​ការរំខាន​មិន​តិច​ឡើយ​សម្រាប់​អ្នក​កើត​ជំងឺ​ប្រភេទ​នេះ​។ ការផ្លាស់ប្តូរ​អំពី​របៀបរបប​រស់នៅ និង​របប​ទទួលទាន អាច​ជួយ​ព្យាបាល​ជំងឺ​ដោយ​ប្រសិទ្ធភាព​។​

​ក្រុម​អ្នក​ស្រា​ជ្រាវ​បានបង្ហាញ​ព័ត៌មាន​ឲ្យដឹងថា​គួរ​បន្ថយ​បរិមាណ​អំ​បិល​ក្នុង​របប​ទទួលទាន​ប្រចាំថ្ងៃ ព្រោះ​សូ​ដ្យូ​ម​ក្នុង​អំបិល​ធ្វើឱ្យ​កើន​សម្ពាធ​ឈាម​។ ប៉ុន្តែ​ចំពោះ​អ្នក​សម្ពាធ​ឈាម​ទាប​នោះ គួរប្រើ​អំបិល​ច្រើនជាង​។ ប្រសិន​អ្នកមាន​ជំងឺ​បេះដូង គឺ​ត្រូវ​សាកសួរ​យោបល់​របស់​វេជ្ជបណ្ឌិត មុនពេល​កែសម្រួល​មក​កាន់​របប​ទទួលទាន​នេះ​។​

​អ្នកជំងឺ​សម្ពាធ​ឈាម​ទាប​យ៉ាងហោច​ណាស់​ក្នុង​មួយថ្ងៃ ត្រូវ​ផឹកទឹក​ប្រមាណ​១០​កែវ ក្រោយពេល​ហាត់ប្រាណ ឬ​ក្នុង​ថ្ងៃ​ក្តៅ​ខ្លាំង គួរប្រើ​ទឹក​មាន​សមាសធាតុ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូម​ច្រើន​។​
Diet-Foods-That-Can-Change-Your-Life
​ហាត់ប្រាណ​រាល់ថ្ងៃ ជួយ​រក្សា​ដំណើរ​ឈាម​ក្នុង​សរីរាង្គ​ឱ្យបាន​ល្អ ហេតុនេះ​បន្ថយ​ជំងឺ​សម្ពាធ​ឈាម​ទាប​។តែ​​កុំ​​ក្រោកឈរ​ប្រថុចញ៉ុច ពេល​កំពុង​គេង ឬ​អង្គុយ គួរ​ដក​ដង្ហើមវែងៗ​ប៉ុន្មាន​នាទី មុន​ពេល​ក្រោកឈរ ដើម្បី​បង្កើន​ចរាចរ​ឈាម​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​សរីរាង្គ​។​

​គួរ​បន្ថយ​ពពួក​អាហារ​សម្បូរ​កាបោន​អ៊ី​ដ្រាត ដូចជា​ដំឡូងបារាំង បាយ និង​នំប៉័ង​។ អ្នក​សម្ពាធ​ឈាម​ទាប គួរ​ទទួល​ទាន​កាហ្វេ ព្រោះ​សារជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​ធ្វើឱ្យ​កើន​សម្ពាធ​ឈាម​។​

​ប្រើប្រាស់ ភេសជ្ជៈ​មាន​អាល់​កុល បង្ក​ការបាត់បង់​ទឹក​ក្នុង​សរីរាង្គ​។ ត្រូវ​ផឹកទឹក​ច្រើន បង្កើន​បរិមាណ​បន្លែ​ផ្លែឈើ សាច់​អន្ទង់ មាន់ និង​ត្រី​ក្នុង​របប​ទទួលទាន​៕​

មតិយោបល់