ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លួចម៉ូតូសិស្សសាលាបានរយៈពេល៥ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពញ: កើតហេតុថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣ម៉០០នាទី នៅចំណុចក្នុងផ្ទះលេខ៥០C ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ភឹម ផាន់នី ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៦BT ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀនទេ) ។ ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥០C ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។

វត្ថុតាងចាប់យក៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាស្គូបពី ពណ៌ស ផលិតឆ្នាំ២០១៨ លេខតួ+ម៉ាស៊ីន 8117188 (ពាក់ផ្លាកលេខ បាត់ដំបង 1AC 5157 ត្រូវជនសង្ស័យដោះចោលបាត់)ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ។​

ហេតុការណ៍កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ភេទប្រុស អាយុ១៩ឆ្នាំ បានយកម៉ូតូ០១គ្រឿងហុងដាស្គូបពី ពណ៌ស ឆ្នាំផលិត២០១៨ លេខតួ+ម៉ាស៊ីន 8117188 ពាក់ផ្លាកលេខ បាត់ដំបង 1AC 5157 មកចតទុកនៅក្នុងផ្ទះលេខ ៥០C ផ្លូវ ៥៣BT ភូមិក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ)ហើយបានចូលទៅផឹកស៊ីនៅក្នុងផ្ទះជាមួយមិត្តភក្កិ ដោយពុំបានបិទទ្វាររបងផ្ទះ និងចាក់សោកម៉ូតូ រហូតដល់វេលាម៉ោង២៣និង៣០នាទី ថ្ងៃដដែល ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត បានចេញមកមើលម៉ូតូស្រាប់តែបាត់មិនឃើញ ។ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី ទើបជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត បានមកដាក់ពាក្យបណ្តឹង នៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ឲ្យជួយស្រាវជ្រាវ ។ បន្ទាប់មកកម្លាំងនគរាបលប៉ុស្តិ៍បឹងទំពន់ទី២បានចុះមកពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ភឹម ផាន់នី ភេទ ប្រុស អាយុ២៧ឆ្នាំ នៅចំណុចផ្លូវភូមិ ក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌ មានជ័យ និង ចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងហុងដាស្គូបពី ពណ៌ស (ជារបស់ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ដែលបាត់) យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ពេលនោះជនសង្ស័យឈ្មោះ ភឹម ផាន់នី បានឆ្លើយសារភាពថារូបគេ និង បក្ខពួកឈ្មោះ ជាតិ ភេទ ប្រុស អាយុ២៧ឆ្នាំ (គេចខ្លួនបាត់) ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងហុងដាស្គូបពី ពណ៌ស (ជារបស់ជនរងគ្រោះឈ្មោះ ភាន រ៉ូបឺត ) កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣និង០០នាទី ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យឈ្មោ ភឹម ផាន់នី ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់