កីឡាករ Gianluigi Buffon អ្នកចាំទីរបស់ ក្លិប Juventus ទទួចឲ្យដឹងថា គាត់ចង់បញ្ចប់អាជីពនៅក្លិប ដែលខ្លួនកំពុងលេងសព្វថ្ងៃ ប៉ុន្តែការចង្អុលបង្ហាញនេះ មិនទាន់បានសម្រេចថាពេលណានោះទេ ។
កីឡាករសញ្ជាតិអ៊ីតាលី Gianluigi Buffon ក៏ទទួលរិះគន់ពីរឿងជាតិសាសន៍ ខណៈដែលបង្ហាញទម្រង់លេងឲ្យ Juventus ក្នុងលទ្ធផល 2-0 ក្នុងវគ្គ 1/4 នៃក្របខណ្ឌ Champions league ដោយចាញ់ Bayern Munich។
ឥឡូវនេះកីឡាករវ័យ ៣៥ ឆ្នាំរូបនេះ មិនទាន់បានសម្រេចចិត្តនៅឡើយនោះទេ ថាគួរសម្រេចចិត្តចាក់ចេញពី The Old Ladyឬយ៉ាងណា។នៅពេលដែលសំនួរបានសួរថា តើអ្នកនឹងបញ្ចប់អាជីពនៅ Juventus ឬ? កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ បាននិយាយថា គាត់បានបន្ថែមកុងត្រា ២ ឆ្នាំទៀត ដែលធ្វើឡើងកាលពីខែ មករា ឆ្នាំនេះ។
អ្នកចាំទីសញ្ញាតិអ៊ីតាលីរូបនេះ បានបន្តឲ្យដឹងទៀតថា ខ្ញុំជឿថា ក្លិប Juventus គឺជាផ្ទះរបស់ខ្ញុំ នៅពេលដែលអ្នករស់នៅជាមួយនឹងក្លបយូរ អ្នកនិងដឹងថា អ្នកកំពុងបង្កើតទំនាក់ទំនងដ៏អស្ចារ្យជាមួយនឹងមនុស្សដែលនៅក្លិបនេះ ដែលហាក់បីជាចំណែកមួយជ្រុងរបស់គ្រួសារ។
មតិយោបល់