ព័ត៌មានជាតិ

អ្វី​ជា​​វាលុកចេតិយ​?

​ពាក្យ​សាមញ្ញ​ហៅថា «​ពូន​ភ្នំខ្សាច់​» ។ ការ​ពូន​ភ្នំ​នេះ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កន្ទាលទីធ្លា​ដែល​គេ​បាន​កំណត់ រួច​ពូន​ឲ្យចេញ​ជារាង​ចេតិយ​បែរ​មុខទៅ​ទិសខាងកើត ហើយ​គេ​ស​ន្ម​ត់​ហៅ​ថា «​វាលុកចេតិយ​» គឺ​តំណាង​ឲ្យ​ព្រះ​ចូលា​មនី​ចេតិយ​ដែល​សាង​សម្រាប់​បញ្ចុះ​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះពុទ្ធ​បរមគ្រូ ។

ការ​ពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករ​នៅ​សាលាឆាន់ រឺ​ក្នុង​ព្រះវិហារ​ផងដែរ​។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិនមាន​កំណត់​ថា ត្រូវ​មាន​ខ្នាតតូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្តទៅ​តាម​ការពេញចិត្តរ​បស់​អ្នក​សាង​។ ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​ភ្នំ​មួយ​នៅ​កន្ទា​ល់ ហើយ​ត្រូវមាន​ភ្នំ​តូចៗ ៤ ព័ទ្ធជុំវិញ​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើ​រាជ​វ​ត័ តុបតែង​លំអ​ស្លឹក​ដូង ស្លឹក​រំ​សែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញ​ចូល​តាម​ទិស​ធំ​ទាំង ៤ ។
Poun Phnom Ksach
នៅ​ជុំវិញ​រាជ​វ័ត​គេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង ៨​។ នៅលើ​រាន​ទេវតា​និមួយៗ​គេ​រៀប​ស្លាធម៌​មួយគូ​បាយសី​មួយ​ថ្នាក់ មួយគូ ទៀន​៥ ធូប​៥ ផ្កា​ភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពីមុខ​ភ្នំខ្សាច់​ក្រៅ​រាជ​វ​ត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សម្រាប់​ថ្វាយ​ព្រះ​យមរាជ ស្ថិតនៅ​កន្ដាល​ខាងឆ្វេង​រាន​ព្រះ​យមរាជ គឺ​រាន​ព្រះ​ពុទ្ធគុណ និង​ខាងស្តាំ​គឺ​រាន​ព្រះ​ពិស្នុ​ការរានធំ​ទាំងបី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈបូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយសី​ខ្ពស់​រហូតដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេង​ស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀតផង​។ ការ​សាង​វាលុកចេតិយ​នេះ ដោយ​គេ​សំគាល់ថា នឹង​បាន​ជា​ផល្លានិសង្ស​វិសេសវិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «​អានិសង្ស​វាលុកចេតិយ​» មហា​សំ​ការ​សូត្រ​៕​

មតិយោបល់