ព័ត៌មានជាតិ

ចិន​​ប្រកាស​ឲ្យប្រើ​​ឱសថ Preamivir ទប់ស្កាត់​ជំងឺផ្តាសាយបក្សី ​H7N9

ប៉េកាំង​:​ចិន​បាន​ប្រកាស​ឲ្យប្រើ​ប្រាស់​នូវ​ឧិ​សថ​ប្រភេទ​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​ដែល​ជឿជាក់ថា​នឹង​អាច​ព្យាបាល​ជំងឺផ្តាសាយបក្សី ​H7N9​ ដែល​កំពុង​បង្ក​បញ្ហា​យ៉ាងខ្លាំង​ដល់​ប្រជាជន​ចិន​មួយចំនួន​។​
 H7N9
​បើ​យោង​ទៅតាម​សេចក្តី​ថ្លែង​របស់​មន្ទីរ​គ្រប់គ្រង​ឱសថ​និង​អាហារ​របស់​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ឥទ្ធិពល​នៃ​ប្រភេទ​ថ្នាំ​ចាក់​ឈ្មោះ Preamivir ជា​សារធាតុ​រាវ​ដែល​មាន​នៅក្នុង​អំបិល​ក្លសូ​ដ្យូ​ម​ត្រូវបានទទួលស្គាល់ដោ​យ​ការ​ធ្វើ​តេស្ត​ដែលមាន​លក្ខណះ​ស្តង់ដា​។​
​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ចិន​បាន​បញ្ជាក់ថា​ករណី​ជំងឺ​ផ្តាសាយ​បក្សី H7N9 មាន​រហូត​ទៅ​ដល់ 16 ហើយ​បាន​សម្លាប់​មនុស្ស ​6 ​នាក់​៕​

មតិយោបល់