ព័ត៌មានជាតិ

Sumsung រំលោភ​លើ​ប៉ាតង់​របស់ Apple ទៀតហើយ​

Sumsung រំលោភ​លើ​ប៉ាតង់​របស់ Apple ទៀតហើយ​
Sumsung រំលោភ​លើ​ប៉ាតង់​របស់ Apple ទៀតហើយ​

តុលាការ​បាន​ចេញ​សេចក្តីសម្រេច​ថា ទូរស័ព្ទ​សេរី Samsung Galaxy, Nexus និង​ឧបករណ៍​ផ្សេង​មួយ​ចំនួន​ទៀត​បាន​រំលោភ​ទៅ​លើ ផ្នែក​នៃ​ប៉ាតង់​របស់ Apple ដែល​ពាក់​ពន្ធ​ជាមួយនឹង Select Text នៅក្នុង iOS Devices​។​
​មុខ​ពេលចេញ​សេចក្តីសម្រេច ចៅក្រម International Trade Commission បាន​និយាយថា ក្រុមហ៊ុន Samsung បាន​រំលោភ​លើ​ប៉ាតង់​មានឈ្មោះ “Method and apparatus for providing translucent images on a computer display”​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា សេចក្តីសម្រេច​បាន​ធ្វើ​នៅក្នុង​ថ្ងៃទី 26 មិនា និង​ប្រកាស​ជា​សាធារណៈ​នៅ
​ថ្ងៃទី 29 ហើយ​ប្រសិន​មិន​មាន​ការ​ទំ​ទាស់​ណាមួយ​នោះ ទូរស័ព្ទ និង​ឧបករណ៍​ផ្សេងៗ​ដែល​រំលោភ​នឹង​បិទ​មិន​ឲ្យ​លក់​នៅ​សហរដ្ឋអាមេរិក​៕​

មតិយោបល់