ព័ត៌មានជាតិ

ច្រើន​ជាង ៤៥០​ នាក់​ដែល​​បាន​ស្លាប់​នៅក្នុងប្រទេស​អ៊ី​រ៉ាក់​​ក្នុងខែ មិនា​

អង្គការសហប្រជាជាតិ​: សរុប​នៅក្នុង​របាយការណ៍​ចុងក្រោយ​ដែល​

បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​និយាយថា​សម្រាប់​ខែ​មិនា​នេះ​ចំនួន​នៃ​អ្នកស្លាប់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​កើន​ដល់​ទៅ​ជាង 450​ នាក់​ដែល​មាន ​229 នាក់​ជា​ស៊ីវិល​ហើយ ​1100 ​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​បាញ់ប្រហារ​និង​ការវាយប្រហារ​ដោយ​ការធើ្វអត្តឃាត​។​
AP110327080443_620x350
​របាយការណ៍​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ការ​ថ្លែង​សន្ទរកថា​ជា​ប្រចាំថ្ងៃ​របស់​លោក ​Eduardo del Buey​ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ហើយ​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​កង​រក្សា​សន្ត​សុខ​របស់​អ៊ីរ៉ាក់ ​227 ​នាក់​ដែល​បាន​ចូលរួម​ក្នុង​ប្រតិ​ប​ត្ត​ការរក្សាសន្តិភាព​ជា​មួ​យ​យូ​អិន​ក៏បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នានា​នេះ​ផង​ដែរ​។​

​ការព្រួយបារម្ភ​នៅតែ​បន្ត​កើត​មាន​សម្រាប់​ប្រតិបត្តិ​ការណ៍​រក្សា​សន្តិសុខ​របស់​យូ​អិ​នខ​ណះ​ដែល​ចំនួន​នៃ​ការប្រើប្រាស់​អំពើហិង្សា​នៅតែ​មាន​ច្រើន​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​ភាគច្រើន​គឺជា​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​អ៊ីស្លាម​និយម​ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​៕​

មតិយោបល់