ព័ត៌មានជាតិ

នៅ​មិន​ទាន់​រក​ភស្តុតាង​បញ្ជាក់​ថា​ជំងឺ​ផ្តាសាយ​ថ្មី H7N9 អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​

​លោក​ Dr. Michael O’Leary អ្នកតំណាង​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា​នៅ​មិន​ទាន់​រកឃើញ​ពី​ភស្តុតាង​ដែល​បង្ហាញ​ថា​ជំងឺ​ផ្តាសាយ​ថ្មី​H7N9​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន​ឡើយ​។

https://i1272.photobucket.com/albums/y389/domneng/2013-04/birdflu_china–621x414_zpsed2cba49.jpg

​​នៅ​ក្នុង​សន្និសីទកាសែ​តដែល​ប្រារព្ធ​ឡើង​ដោយគ​ណះ​កម្មា​ការជាតិ​ផែនការ​គ្រួសារនិងសុ​ខ​មាលភាព​របស់​ប្រទេស​ចិន​លោក ​Michael ​បាន​បញ្ជាក់​ពី​ការ​រក​មិនឃើញ​លើ​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ឡើយ​បើ​ទោះជា​យើង​បានដឹង​ថា​ប្រភព​ជំងឺ​បាន​ចេញមក​ពី​ណាក៏ដោយ​។​ករណី​នៃ​ជំងឺផ្តាសាយបក្សី​ប្រភេទ​ថ្មី​នេះ​បាន​កើតឡើង​ដល់ ​21 ​ករណី​ហើយ​6​ករណី​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ដែល ​4​ នាក់​នៅ​សៀង​ហៃ​និង ​2 ​នាក់​ទៀត​នៅ​ស៊ី​ជៀង​។​


https://i1272.photobucket.com/albums/y389/domneng/2013-04/Bird-Flu_zpsd9b2c333.jpg

​​ថ្មីៗ​នេះ​មាន​ឪពុក​និង​កូន​ពីរ​នាក់​ទៀត​ដែល​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ការសង្ស័យថា​មាន​សញ្ញា​នៃ​ជំងឺឆ្លង​ប្រភេទ​ថ្មី ប៉ុន្តែ​ចុងក្រោយ​បុរស​ជា​ឪពុក​ម្នាក់​និង​កូន​ម្នាក់​ដែល​បាន​ស្លាប់​ហើយ​កូន​ម្នាក់​ទៀត​ត្រូវបាន​គេ​ជឿ​ជួយសង្គ្រោះ​ដោយ​លទ្ធផល​ចុងក្រោយ​នៃ​ការ​ធ្វើ​តេស្ត​បានបញ្ជាក់​ថា​គឺមាន​តែ​បុរស​ជា​ឪពុក​ទេ​ដែល​បាន​ឆ្លង​ជំងឺ ​H7N9 ​នេះ​៕​

មតិយោបល់