តាកែវៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ១០១-១០២ ចំណុចខាងត្បូងផ្លូវចូលភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត រវាងត្រាក់ទ័រ និងម៉តូ ដែលមានទិសដៅស្របគ្នា(ពីត្បូងទៅជើង)។
ត្រាក់ទ័រម៉ាក(គូប៊ូតា) ពណ៌ក្រហមបើកបរដោយឈ្មោះ យូ ម៉េង ភេទស អាយុ៣៤ ឆ្នាំ នៅភូមិដំណាក់ ឃុំពជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ លុះដល់ចំណុចកើតហេតុខាងលើ បានទៅកៀរម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ផ្លាកលេខព្រៃវែង 1F-0071 បើកបរដោយឈ្មោះ អ៊ុ ឆោម ភេទប្រុស អាយុ៥១ ឆ្នាំ នៅភូមិជ្រោយពោន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ និងអ្នករួមដំណើរម្នាក់ឈ្មោះ ម៉ា គា ភេទប្រុស អាយុ៤៧ ឆ្នាំ ទីនៅជាមួយគ្នា បណ្តាលឲ្យដួលម៉ូតូនោះ (រងរបួសធ្ងន់ទាំងពីរនាក់) ក្រោយពេលកើតជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់