ព័ត៌មានជាតិ

គ្រាន់តែគំនុំខឹងរឿងរាវចាស់ពីមុនមកជនសង្ស័យយកកាំភ្លើងបាញ់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសត្រូវសមត្ថកិច្ចឃាត់…

បាត់ដំបង:កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៧និង១០នាទី​ នៅចំណុច​ក្រុមទី០៥ ភូមិ​អូរស្រឡៅ​ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបា​ត់ដំបង មានករណី ហិ-ង្សាដោយចេតនា​ មានស្ថានទម្ងន់ទោស និងធ្វេីឱ្យខូចខាតដោយចេតនា​ (យកកាំ-ភ្លេី-ង​ ខ្យល់កែឆ្នៃបាញ់និងបំផ្លាញទ្រព្យ​សម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ​ ឆាយ​ បញ្ញា ភេទប្រុស​ អាយុ២៨ឆ្នាំ​ មានទីលំនៅភូ​មិអូរ​ស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ​ ខេត្តបាត់ដំបង​​ បានធ្វេីសកម្មភាពយក​កាំ-ភ្លេី-ងខ្យល់កែឆ្នៃបា-ញ់ទៅ​លេីជនរងគ្រោះ​ចំនួន០២នាក់ ឈ្មោះ​ អឿ​ ជន ភេទស្រី អាយុ៥៣ ឆ្នាំ​ មានទីលំនៅចំណុចកេីតហេតុខាងលេី​ រងរបួសសាច់ដុំដៃមួយកន្លែង​ ហេីមជាំនិងឈ្មោះ​ រួម​ ចំរេីន​ ភេទស្រី​ អា​យុ២៦ឆ្នាំ​ មានទីនៅចំ ណុចកេីតហេតុខាងលេី​ របួសកដៃខាងឆ្វេងមួយកន្លែង​ បែកហូរឈា-ម​ និងធ្វេីឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះដូចជា៖
-ទូរទឹកកកចំនួន០១
-ទូរដាក់សំលៀកបំពាក់ចំនួន​០១ និងកញ្ចក់ឆ្លុះមុខចំនួន០១​ ខូចខាតទាំងស្រុង។

ពេលកេីតហេតុភ្លាមសមត្ថកិច្ចទទួល​បាននូវព័ត៌មាននេះ​ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់​ដំបង​ និងលោកឧត្តមសេនី​យ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរ​សេនីយ៍​ទោ​ យុ​ត​តុង​ហូ​ អធិការនគរ​បាល​ស្រុក​សង្កែ​ បានដឹកនាំ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលវត្តតាមិម ធ្វេីការបង្ក្រាបឃាត់​ខ្លួនជនសង្ស័យឈ្មោះ​ ឆាយ​ បញ្ញា​ នៅវេលាម៉ោង១៩និង៣០នាទី​ ថ្ងៃទីដដែល​ នៅចំណុចកេីតហេតុនាំមកធ្វេីការសាកសួរនីអធិការដ្ឋាន​ ហេីយ​ពេលសាកសួរជនសង័្សយបានឆ្លេីយ​សារភាពថាមូលហេតុដែលនាំទៅ​ដល់ករណីហិ-ង្សាខាងលើគឺ ដោយ​សារ មានគំនុំខឹងរឿង រាវចាស់​ ពីមុនមក។

ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់