ព័ត៌មានជាតិ

ក្រុមឆក់បួននាក់ចាប់បាន៣នាក់រត់រួចម្នាក់ឥឡូវចាប់បានអស់ហើយ

ភ្នំពេញ: នៅវេលម៉ោង១៦ និង០០នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ បន្ថែម០១នាក់ទៀតពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោសឆក់យកទូរស័ព្ទដៃ។
គួររំលឹកថាកាលពីថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង០០នាទី នៅចំណុចមុខហាងបេស្តា ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ចំនួន០៤នាក់ ដែលគេចខ្លួន០១នាក់ មធ្យោបាយម៉ូតូ០៣គ្រឿង ជនសង្ស័យឃាត់បន្ថែម ០១នាក់ ឈ្មោះ សរ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ម៉ៅ ស្រីណាវ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាងសំរិតពេជ្រ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
សមភារ:បាត់បង់ ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកសាំសុងផ្លើស ។
សម្ភារ:បន្សល់ទុក ៖ ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាក PCX ០១គ្រឿង ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FN-0209 និងម៉ូតូម៉ាកឃ្យូប៉ិច ពណ៌ខ្មៅលាយបៃតង ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញHC-4811របស់ជនសង្ស័យ ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង០០នាទី ជនរងគ្រោះនិងមិត្តភ័ក្ត្របានជិះម៉ូតូ០១គ្រឿង ចេញពីកន្លែងធ្វើការ ដោយធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ០១ក្រុម មានគ្នា០៤នាក់ ជិះម៉ូតូ០៣គ្រឿង មកជិតជនរងគ្រោះរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបាន រួចបំរ៉ុងជិះម៉ូតូគេចខ្លួន តែដៃចង្កូតម៉ូតូរបស់ជនសង្ស័យ បានទាក់ជាមួយដៃចង្កូតម៉ូតូរបស់រងគ្រោះបណ្តាលឲ្យម៉ូតូទាំងពីរដួល ហើយជនសង្ស័យបានរត់ឡើងជិះម៉ូតូបក្ខពូកគេចខ្លួន ដោយបន្សល់ទុកម៉ូតូជនសង្ស័យដួល០១គ្រឿង នៅកន្លែងកើតហេតុ រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ។ បន្ទាប់មកសមត្ថិកិច្ចយើងបានធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី០២ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង០០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសេដ្ឋា មិនារិទ្ធ , ជា ករុណា , សុខ ចន្ទ័រង្សី យកមកធ្វើការសាកសូរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុសុខ ។ រហូតដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបន្តធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ សរ សំណាង ក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅចំណុចក្នុងផ្ទះសង់ថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី។

មតិយោបល់