ព័ត៌មានជាតិ

វិធី​ការ​ពារ​មេរោគ​ផ្សិត​ដែល​ឆ្លង​នៅ​តំបន់​ពិសេស​របស់​មនុស្ស​ស្រី

ក្នុង​ចំណោម​ស្ត្រី ៤ នាក់​គឺ​មាន​ស្ត្រី ៣ នាក់ហើយ ​ដែល​មាន​ការ​ឆ្លង​មេរោគ​នេះ ខណៈ​ដែល​ពួគ​គេ​កំពុង​រស់​នៅ​ក្នុង​ជីវ​ភាព​ធម្មតាប្រចាំ​ថ្ងៃ។ នេះគឺជា​ជម្ងឺ​មួយ​ប្រភេទ​ដែល​មនុស្ស​ស្រី​គ្រប់​រូប​គួរតែ​យក​ចិត្ត​ទុក​ដាក់​បំផុត ដើម្បីជៀស​វាង​ការ​ឆ្លង​មេរោគ​ទាំង​នេះ ដែលបង្ក​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗ។ ខាង​ក្រោមនេះ​ដែល​គឺជា​គន្លឹះ ៨ យ៉ាង​ដែល​អាច​ជួយ​ការ​ពារ​ពី​ការ​ឆ្លង​មេរោគ​នេះ​បាន ៖
១. មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ដែល​តឹង ឬចង្អៀត​ខ្លាំង ឬក៏​សម្លៀកបំពាក់​ដែល​បង្កើត​ដោយ​ចេញ​ពីសំភារៈ​សំយោគ​នោះ​ទេ (synthetic material) ។
២. ត្រូវស្លៀក​ខោ​ក្នុង (ខោទ្រនាប់ស្ត្រី) ដែល​ធ្វើ​ដោយ​កប្បាស។
៣. មិនត្រូវស្លៀកខោទ្រនាប់ពេញ ១ ថ្ងៃ​ ហើយជារៀងរាល់ថ្ងៃនោះទេ (មិន​ត្រូវ​ស្លៀក​វានៅ​ពេល​យប់)។
៤. ប្រើម៉ាស៊ីនផ្លុំសម្ងួតក្នុងកម្រិតទាប ដើម្បីជួយ​ឲ្យ​មាន​ភាព​ត្រ​ជាក់ផ្នែក​សំខាន់​របស់​អ្នក (ផ្លូវយោនី) បន្ទាប់​ពី​អ្នក​ងូតទឹក​រួច​។
៥. ត្រូវធ្វើអនាម័យឲ្យបានស្អាតត្រឹមត្រូវបន្ទាប់ពីចេញពីបន្ទប់ទឹក។ ពីព្រោះ​ការ​ធ្វើ​បែបនេះ​អាច​ជួយ​​ការ​ពារ​ប៉ាក់​តេរី ដែលរស់​នៅ​ចុង​ពោះ​វៀន​របស់​យើង​មក​ក្នុង ត្រង់​តំបន់​សំខាន់​របស់​អ្នក។
៦. ត្រូវផ្លាស់ប្តូរឈុតហែលទឹកដែលទទឹកចេញ ឬ​សម្លៀក​បំពាក់​ដែល​សើម​ឲ្យ​បាន​រហ័ស​បំផុត​តាម​តែ​អ្នក​អាច​ធ្វើ​ទៅ​បាន ។
៧. មិនត្រូវប្រើថ្នាំសម្រាប់លាងផ្នែកសំខាន់ (ផ្លូវយោនី) ទេ ។ សូម​ប្រើ​ប្រភេទ spray អនាម័យ​សម្រាប់​ស្ត្រី ឬ​ប្រើ​ថ្នាំ​បំបាត់​ខ្លិន ឬក៏​ប្រើ​សំឡី​ក្នុង​ការ​ធ្វើ​អនាម័យ​នៅ​ដែល​ពេល​ដែល​មាន​ភាព​ចាំបាច់ ។
៨. ត្រូវជៀសវាងផងដែរចំពោះការប្រើក្រដាស​បង្គន់​អនាម័យ និង​ទឹក​អប់ ។ ពី​ព្រោះ​ថា​វត្ថុ​ធាតុ​ទាំង​នេះ​វា​ហាក់​បីដូច​ជា​មាន​ការ​ប៉ះ​ពាល់​ដល់​តុល្យ​ភាព​អាស៊ីត ដែល​មាន​នៅ​ក្នុង តំបន់​សំខាន់ ដែលអាចបង្កឲ្យ​មាន​ការ​ឆ្លង​មេរោគផ្សិត​នេះ​ផង​ដែរ។

សូម​ធ្វើ​ការ​ប៉ាន់​ស្មាន​ដោយ​ខ្លួន​ឯង ដើម្បី​រក​ឲ្យ​ឃើញ​ថា​អ្នក​ពិត​ជា​បាន​អនុវត្ត​នូវ​តាម​ចំណុច​សំខាន់​ទាំង​នេះ​បាន​រួច​រាល់​ហើយ ។ ប្រសិន​បើ​អ្នក​មាន​សុខ​ភាព​ល្អ​ក៏​ដោយ​ យើង​ត្រូវ​ដឹង​ថា​មេរោគ​នេះ​គឺ​ងាយ និង​ឆ្លង​ខ្លាំង​ណាស់ ដូច​នេះ​សូម​អនុវត្ត​វា​ទាំង​អស់​គ្នា។ វា​ពិត​ជា​មិន​ការ​ប៉ះ​ពាល់​ហើយ​វា​ប្រហែល​ជា​អាច​ជួយ​យើង​បាន។ ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អ្នក​គឺ​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​អនុវត្តដោយ Free ហើយ​មិន​ប្រញាប់​ប្រញាល់​ចំពោះ​ការ​ព្យា​បាល​មេរោគ​នេះ។ យើង​ត្រូវ​ដឹង​ថា​ការ​ឆ្លង​មេរោគ​ផ្សិត​នេះ​វា​ពិត​ជា​មាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ប្រសិន​បើ​មិន​ព្រម​ព្យាបាល​វា​នោះ។ ការ​ឆ្លង​មេរោគ​ផ្សិត​គឺ​ជា​សញ្ញា​មួយ​ដែល​ចេញ​ពី​រាង​កាយ​របស់​អ្នក​ដែល​បាន​ប្រាប់​អ្នក​ថា​វា​ពិត​ជា​មាន​ការ​ខុស​អ្វី​មួយ​នៅ​ផ្នែក​ខាង​ក្នុង​ខ្លួន​របស់​អ្នកហើយ៕
13944322881

មតិយោបល់